(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង និងជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ បានចេញគោលការណ៍ណែនាំចំនួន ១០ចំណុច ឲ្យគណៈបញ្ជាការឯកភាពទាំង២៥រាជធានី-ខេត្ត ទាំងកម្លាំងស៊ីវិល និងកម្លាំងប្រដាប់អាវុធ ត្រូវរួមសហការគ្នាយកចិត្តទុកដាក់ឲ្យបានខ្ពស់បំផុត ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព នៅអំឡុងពេលនៃដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។
សេចក្តីណែនាំដែលធ្វើឡើងនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ ហើយបណ្តាញព័ត៌មាន Fresh News ទើបទទួលបាននៅព្រឹកព្រលឹមថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧នេះ សម្តេចក្រឡា ហោម សខេង បានណែនាំ និងជំរុញឲ្យគណៈបញ្ជាការឯកភាពទាំង២៥រាជធានី-ខេត្ត ត្រូវរួមគ្នាទប់ស្កាត់ឲ្យបានខ្ពស់នូវសកម្មភាពទាំងឡាយណា បង្កអសន្តិសុខដល់ដំណើរការបោះឆ្នោតនាថ្ងៃទី០៤ ខែមិថុនាខាងមុខ និងត្រូវចាត់វិធានការការពារសន្តិសុខ សុវត្ថិភាព នៅគ្រប់គោលដៅសំខាន់ៗ។
សម្តេចក្រឡាហោម ស ខេង ក៏បានណែនាំផងដែរ ឲ្យអាជ្ញាធរ និងកម្លាំងប្រដាប់អាវុធ ត្រូវផ្តល់សេវាសន្តិសុខដោយស្មភាពគ្នា ជូនគ្រប់គណបក្សនយោបាយឈរឈ្មោះបោះឆ្នោតទាំងអស់ ជាពិសេសនៅអំឡុងពេលនៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត។
សូមអានខ្លឹមសារលំអិត នៃសេចក្តីណែនាំរបស់សម្តេចក្រឡាហោម ស ខេង៖