Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ការពារជីវិតអ្នក សូមពាក់មួកសុវត្ថិភាពឲ្យបានគ្រប់ៗគ្នាក្នុងពេលបើកបរ! ស្លាប់៥នាក់ និងរបួស៣១នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃម្សិលមិញ

17-05-2017 07:05

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៥លើក បណ្ដាលឲ្យមនុស្សស្លាប់៥នាក់ និងរបួសធ្ងន់ស្រាល៣១នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍១៥លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូ ចំនួន១៩គ្រឿង រថយន្ដធុនតូចចំនួន៨គ្រឿង រថយន្តធំ១គ្រឿង និងកង់ចំនួន១គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៦លើក, ប្រជែង២លើក, មិនប្រកាន់ស្តាំ២លើក, មិនគោរពសិទ្ធិ៣លើក, ស្រវឹង២លើក,។

សូមបញ្ជាក់ថា រយៈពេល១៦ថ្ងៃ ចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ចំនួ​ន១៣៥លើក បណ្ដាលឲ្យស្លាប់៦៨នាក់ របួសធ្ងន់១៦០នាក់ និងរងរបួសស្រាល៧៤នាក់៕