(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ នៅវេលាម៉ោង ៧៖០០នាទីយប់)។ លោក លឹម ជាវុត្ថា, លោក ស៊ន សុភ័ក្រ្ត, កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត និង លោក សៀ សៀកឡេង រាយការណ៍ព័ត៌មានទាំងនេះ៖
* ព័ត៌មានជាតិ (Cambodia News)
១៖ គ.ជ.ប មិនអនុញ្ញាតឱ្យហែក្បួនឃោសនាបោះឆ្នោត នៅទីតាំងហាមឃាត់ តែពិចារណាសំណើ CNRP រឿងចែកខិត្តប័ណ្ណ និងចាក់មេក្រូ តាមផ្សារ
២៖ អ្នកនាំពាក្យការពារជាតិ បានថ្លែងថា សាររបស់ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ មិនមែនជាការគំរាមកំហែងនោះទេ ប៉ុន្តែដាស់តឿនដល់ពួកជ្រុលនិយម ដែលប្រឆាំងលទ្ធផលបោះឆ្នោត
៣៖ តុលាការសម្រេចចេញដីកាឃុំខ្លួនកូនប្រុសនាយ ហុង ដា និងសង្សារ ពាក់ព័ន្ធករណីសម្លាប់ម្តាយចុងរបស់ខ្លួន
៤៖ សមាជិករណសិរ្សរំដោះជាតិខ្មែរ៣នាក់ ត្រូវបានចាប់ខ្លួន នៅរាជធានីភ្នំពេញ ខណៈធ្វើសន្និសីទ ទាមទារឲ្យដោះលែងអ្នកទោស
៥៖ លោក កឹម សុខា បានត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ ក្រោយបំពេញទស្សនកិច្ចអាមេរិក ជាង២សប្តាហ៍
៦៖ ៣ខែដើមឆ្នាំ២០១៧ ទេសចរអន្តរជាតិ មកកម្ពុជាមានចំនួន១.៥លាននាក់ ក្នុងកំណើន១១.៩% , ទេសចរចិនស្ថិតក្នុងលំដាប់ថ្នាក់ទី១
៧៖ លោក អ៉ឹម សួស្តី អតីតប្រធាន គ.ជ.ប ត្រូវបានសភា បោះឆ្នោតជ្រើសតាំងជាសមាជិកក្រុមប្រឹក្សាធម្មនុញ
៨៖ រដ្ឋមន្រ្តីទេសចរណ៍កម្ពុជា និងរដ្ឋបាលទេសចរណ៍ជាតិចិន ចុះ MoU លើកិច្ចសហប្រតិបត្តិការទេសចរណ៍ រវាងប្រទេសទាំងពីរ ក្រោមអធិបតីភាព នាយករដ្ឋមន្រ្តីកម្ពុជា-ចិន
ព័ត៌មានអន្តរជាតិ (World News)
១៖ អាជ្ញាធរថៃសម្រេចដកការព្រមានបិទ Facebook វិញ ក្រោយក្រុមហ៊ុនយក្សនេះ ព្រមលុបចោលសារប្រមាថរាជវង្សទាំងអស់!
២៖ កូរ៉េខាងជើង ប្រកាសនឹងបន្តបាញ់សាកល្បងមីស៊ីលឆ្លងទ្វីប គ្រប់ពេលវេលា គ្រប់ទីកន្លែង
៣៖ ទីបំផុត! ក្រុមប្រឹក្សាសន្តិសុខ UN «សម្រេចចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសការបាញ់ផ្លោងគ្រាប់មីស៊ីល» របស់កូរ៉េខាងជើង!
៤៖ ប្រធានាធិបតី Macron តែងតាំងអ្នកនយោបាយស្ដាំនិយម លោក Edouard Philippe ជានាយករដ្ឋមន្ត្រីបារាំង៕