(បរទេស)៖ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតមាន​ឡើង នៅទូទាំងសកលលោកដែលសុទ្ធសឹងតែជារឿងរ៉ាវវិវឌ្ឍន៍ ដ៏គួរឲ្យចាប់​អារម្មណ៍បំផុត។ ដូច្នេះសូមទស្សនា​​កម្រងរូបភាព ដែលស្តែងពីព្រឹត្តិការណ៍​ទាំងនោះដូចតទៅ៖

១៖ ប្រធានាធិបតីកូរ៉េខាងត្បូងថ្មី លោក Moon Jae In នឹងទៅចូលរួមកិច្ចប្រជុំកំពូលជាមួយលោក ដូណាល់ ត្រាំ នៅទីក្រុងវ៉ាស៊ីនតោន នាចុងខែមិថុនា!

២៖ បញ្ហាដ៏រកាំរកូសរវាងប្រទេស អាល្លឺម៉ង់-តួកគី កាន់តែខ្លាំង រហូតដល់ថ្នាក់ទីក្រុងប៊ែរឡាំង ចង់ឈប់អាស្រ័យ​មូលដ្ឋានទ័ពអាកាស​តួកគីទៀត!

៣៖ ក្រុមប្រឹក្សាសន្តិសុខ UN សម្រេចចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសការបាញ់ផ្លោងគ្រាប់មីស៊ីល របស់កូរ៉េខាងជើង កាលពីថ្ងៃអាទិត្យសប្តាហ៍មុន!

៤៖ មានការអះអាងថា រឿងរ៉ាវសម្ងាត់មួយចំនួនលេចឡើង ក្រោយជំនួបរវាងលោក ដូណាល់ ត្រាំ ជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ី ប៉ុន្តែសេតវិមានចេញមុខច្រានចោល!

៥៖ អាជ្ញាធរថៃសម្រេច ដកការព្រមានបិទ Facebook វិញ ក្រោយក្រុមហ៊ុនយក្សនេះ ព្រមលុបចោលសារប្រមាថរាជវង្សទាំងអស់!

៦៖ កងទ័ពជើងទឹករុស្ស៊ីនៅតំបន់ប៉ាស៊ីហ្វិក ចាប់ផ្តើមធ្វើសមយុទ្ធប្រឆាំងនាវាមុជទឹក ដើម្បីទប់ទល់ការយាយីពីសត្រូវ!

៧៖ ប្រទេស ចិន-វៀតណាម ចេញសេចក្តីថ្លែងការណ៍រួមមួយ ដែលបង្ហាញពីការប្តេជ្ញា កសាងចំណងមិត្តភាពដ៏ស្អិតល្មួត ចំពោះមុខបញ្ហាសមុទ្រចិនខាងត្បូង!