ក្រសួងការងារ អំពាវនាវឲ្យម្ចាស់សហគ្រាសនៅគ្រប់រាជធានី-ខេត្ត សហការជាមួយ គ.ជ.ប ក្នុងការធ្វើសកម្មភាពផ្សព្វផ្សាយពីការបោះឆ្នោតឃុំ-សង្កាត់ ២០១៧
16-05-2017 18:04
(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧នេះ បានអំពាវនាវដល់ម្ចាស់សហគ្រាស គ្រឹះស្ថាននៅតំបន់សេដ្ឋកិច្ចពិសេស និងរោងចក្រធំៗនៅតាមបណ្តាខេត្ត ត្រូវចូលរួមសហការជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក្នុងការធ្វើសកម្មភាពអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ កម្មករនិយោជិត អំពីកាតព្វកិច្ចទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ស្របតាមច្បាប់ស្ដីពីការបោះឆ្នោតជាធរមាន។
សូមជម្រាបថា យុទ្ធនាការបោះឆ្នោតនឹងប្រព្រឹត្តទៅត្រឹមតែ១ថ្ងៃប៉ុណ្ណោះ គឺនៅថ្ងៃអាទិត្យ ទី០៤ ខែឧសភា ឆ្នាំ២០១៧ ពោលនៅសល់តែ១៩ថ្ងៃទៀត៕
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងការងារ៖