(ភ្នំពេញ)៖ ឥឡូវនេះផលិតផលគ្រឿងអលង្ការ និងកាបូបដ៏ល្បីល្បាញរបស់សាធារណរដ្ឋកូរ៉េ ដែលមានឈ្មោះបោះសំឡេង នៅលើទីផ្សារអន្តរជាតិម៉ាក ជេស្ទីណា (J.ESTINA) បានមកដល់ទីផ្សារកម្ពុជាហើយ ដែលនាំចូលដោយក្រុមហ៊ុន ROMANSON Cambodia។ កាលពីពេលថ្មីនេះ ផលិតផលគ្រឿងអលង្ការ និងកាបូប ជេស្ទីណា បានត្រូវសម្ពោធលក់ជាផ្លូវការ នៅអគារលេខ S1-15 មហាវិថីមុនីរ៉េត ទីក្រុងអូឡាំព្យា ដែលអាចទំនាក់ទំនង បានតាមរយៈទូរស័ព្ទលេខ ០៩៩ ៩៧២ ៦៦៦។
លោក គីមូន គីម (Kimun Kim) ប្រធានក្រុមហ៊ុន «J.ESTINA» បានថ្លែងឲ្យដឹងថា ចាប់ពីឆ្នាំ២០០៣ មក គ្រឿងអលង្កា និងកាបូប J.ESTINA មានកំណើនតំរូវការខ្លាំងនៅលើទីផ្សារ។ ហេតុផលដ៏សំខាន់ នៃការរីកចម្រើននេះគឺ «J.ESTINA» ត្រូវបានរចនារូបរាងយ៉ាងស្រស់ស្អាត និងការធ្វើទីផ្សារដ៏ខ្លាំង បូករួមនឹងការសហការផ្សព្វផ្សាយ ជាមួយនឹងខ្សែភាពយន្តកូរ៉េ ដែលជាខ្សែភាពយន្តមានប្រជាប្រិយភាព នៅលើទីផ្សារអាស៊ាន។
បច្ចុប្បន្ន ជេស្ទីណា មានហាងចំនួន៧០ នៅប្រទេសកូរ៉េ និងហាង Duty Free (មិនគិតពន្ធ) នៅចិន , ហុងកុង , ជប៉ុន ,ថៃ និងឥណ្ឌូនេស៊ី មិនតែប៉ុណ្ណោះយើងក៏កំពុងតែប្រកួតប្រជែង ជាមួយម៉ាកដ៏ល្បីៗជាច្រើន។ ប៉ុន្តែយើងក៏មានមោទនភាព ដែលបានផ្តល់នូវគុណតម្លៃនៃម៉ាក និងបំពេញបានតាមតំរូវការ របស់អតិថិជនបានច្រើនជាង ម៉ាកទាំងអស់នោះ ហើយយើងក៏ជោគជ័យតាមរយៈខ្សែភាពយន្តកូរ៉េ ជាឧទាហរណ៍ គឺរឿង «Descendants of the Sun» ហើយវា បានជោគជ័យយ៉ាងខ្លាំង នៅប្រទេសកូរ៉េ ចិន និងបណ្តាប្រទេសអាស៊ាន។
លោក គីម បានបញ្ជាក់ថា ដោយសារតែការជោគជ័យដ៏ធំនេះ បានធ្វើឲ្យតម្រូវការការក្រៅប្រទេស លើមុខជំនួញគ្រឿងអលង្ការ និងមុខជំនួញកាបូប មានការកើនឡើងច្រើនជាងមុន។ ដូចនេះយើងនឹងពង្រីកទីផ្សារ ក្រៅប្រទេសនៅឆ្នាំនេះ ជាក់ស្តែងទីផ្សារនៅកម្ពុជា។
លោក គីមូន គីម បានគូសបញ្ជាក់ថា «J.ESTINA បង្កើតឡើងនៅឆ្នាំ២០០៣ ជាមួយនឹងមុខជំនួញ គ្រឿងអលង្ការ បន្ទាប់ពីជោគជ័យលើជំនួញគ្រឿងអលង្ការ យើងក៏ចាប់ផ្តើមមុខជំនួញកាបូប នៅឆ្នាំ២០១១។ ទោះបីជាទីផ្សារប្រទេសកម្ពុជា មិនមែនជាទីផ្សារដ៏ធំ ជាមួយចំនួនប្រជាជនប្រមាណ១៦លាននាក់ តែយើងថា ប្រជាជនកម្ពុជាចាប់អារម្មណ៍ លើផលិតផល កូរ៉េក៏ដូចជាវប្បធម៌ប្រទេសកូរ៉េ ដូច្នេះវាជាឱកាសដ៏ល្អសំរាប់ពួកយើង ក្នុងការពង្រីកទីផ្សារមកកាន់ប្រទេសកម្ពុជា លើគ្រឿង អលង្ការ និងកាបូប។ យើងគិតថា ទីផ្សារប្រទេសកម្ពុជាមានភាពវិជ្ជមានច្រើន ដោយសារតែប្រជាជនកម្ពុជា មានចំណង់ ចំណូលចិត្តទៅលើការរចនា ផលិតផលទីផ្សារកូរ៉េ ហើយក៏ដោយសារតែពួកយើង ស្ថិតនៅក្នុងតំបន់អាស៊ាន ដូចគ្នា»៕