(កំពង់ចាម)៖ លោក លន់ លឹមថៃ អភិបាលខេត្តកំពង់ចាម នៅល្ងាចថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧នេះ ជួបសំណេះសំណាល ជាមួយបងប្អូនប្រកបរបរម៉ូតូឌុបចំនួន ៨០០នាក់ មកពីបណ្តាក្រុង ស្រុក នៃខេត្តកំពង់ចាមទាំងមូល។
ក្នុងពិធីនេះ ក៏មានការចូលរួមពី ថ្នាក់ដឹកនាំខេត្ត និងមន្ដ្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ។
លោក លន់ លឹមថៃ បានបញ្ជាក់ថា ការជួបសំណេះសំណាលនេះ មានគោលបំណងផ្សារភ្ជាប់ទំនាក់ទំនង ជាបណ្តាញសង្គមដើម្បីឲ្យពួកគាត់ចូលរួម ផ្តល់ព័ត៌មានពាក់ព័ន្ធនឹងការអនុវត្តភូមិ-ឃុំ មានសុវត្ថិភាព រវាងអាជ្ញាធរ និងប្រជាពលរដ្ឋ ព្រមទាំងផ្សព្វផ្សាយអំពីការអភិវឌ្ឍនានា នៅក្នុងប្រទេសក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕