(ភ្នំពេញ)៖ ក្រុមហ៊ុន ភីហ្សាដូមីណូ បានរៀបចំការប្រកួតប្រជែង រចនាប្រអប់ភីហ្សាដូមីណូ ដែលអ្នកឈ្នះទាំងអស់ នឹងទទួលបាន​រង្វាន់សរុប​ជាទឹកប្រាក់ ១០លានរៀល។ នេះជាឱកាសពិសេស និងរំជើបរំជួលបំផុត សម្រាប់​អ្នកដែលចូលចិត្តការច្នៃប្រឌិតថ្មីៗ​ គូររូបស្អាតៗ​ ឬ​អ្នកដែលមានទេពកោសល្យ ខាងសិល្បៈរចនា តែមិនធ្លាប់មានឱកាស​ បានបញ្ចេញស្នាដៃ។

ប្រញាប់ឡើង! អ្នកឈ្នះនឹងទទួលបានរង្វាន់​ ដូចតទៅ​៖
• ជ័យលាភីលេខ​១ ទទួលបាន ៦,០០០,០០០ រៀល
• ជ័យលាភីលេខ​២ ទទួលបាន ២,៨០០,០០០ រៀល
• ជ័យលាភីលេខ​៣ ទទួលបាន ១,២០០,០០០ រៀល
កាលបរិច្ឆេទ នៃការប្រកួត​ គឺចាប់ពីថ្ងៃទី ៥ ដល់ ២២ ឧសភា ២០១៧ ពីម៉ោង ១០ ព្រឹក រហូតដល់ ១០ យប់

លក្ខខណ្ឌចូលរួម៖
• ជនជាតិខ្មែរ ដោយមិនប្រកាន់អាយុ ភេទ
• អាចចូលរួម​ជាក្រុម ឬឯកជន
• រចនាបថផ្សេងៗត្រូវគូសដោយដៃ

ដំណាក់កាល​១ ៖
• សូមមកទទួលយកប្រអប់ភីហ្សាដូមីណូ សម្រាប់ការប្រកួតនៅគ្រប់សាខា​ របស់ Domino's Pizza ។

ដំណាក់កាល​២ ៖
• រាល់ស្នាដៃត្រូវប្រមូលត្រឡប់មកវិញ​ត្រឹម ថ្ងៃទី ២២ ឧសភា ២០១៧។

ដំណាក់កាល​៣ ៖
• ប្រកាសលទ្ធផល នៃការប្រកួតជុំទី១ នឹងប្រព្រឹត្តទៅនៅ ថ្ងៃទី ២៣ ឧសភា ២០១៧។

ដំណាក់កាល​៤ ៖
• សម្រាប់អ្នកជាប់​នៅជុំទី ១ ពិន្ទុ ៥០% នឹងទទួលបានពីការ Vote នៅហ្វេសប៊ុកផេក​របស់យើង ចាប់ពីថ្ងៃទី ២៣ រហូតដ​ល់ថ្ងៃទី ៣០ ឧសភា ២០១៧។

ដំណាក់កាល​៥ ៖
• ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ នឹងប្រព្រឹត្តទៅនៅ ថ្ងៃទី ៣១ ឧសភា ២០១៧។

សម្រាប់ព័ត៌មានបន្ថែម សូមទូរសព្ទលេខ​០៩៣ ៣០៩ ៣៣៣ រៀងរាល់ម៉ោងធ្វើការ ឬ​ចូលទៅ ហ្វេសប៊ុកផ្លូវការ របស់ភីហ្សាដូមីណូ Domino's Pizza Cambodia
#MYDOMINOSBOX #makecambodiaproud #DominosPizzaCambodia ៕