(ភ្នំពេញ)៖ ពលការិនីខ្មែរនៅម៉ាឡេស៊ី ៨នាក់ទៀតហើយ ត្រូវបានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី ជួយអន្តរាគមន៍ និងដោះស្រាយបញ្ហា ព្រមទាំងរៀបចំឲ្យបានវិលត្រឡប់មកស្រុកកំណើតវិញ បន្ទាប់ពីពួកគេមិនអាចទ្រាំទ្រជាមួយទម្ងន់ការងារ។

យោងតាមលោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧នេះថា ពលការិនីខ្មែរ ទាំង៨នាក់នេះ មាន ៥នាក់ បានមកដល់កម្ពុជានៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧នេះ។ រីឯពលការិនី ៣នាក់ផ្សេងទៀត បានមកដល់ កម្ពុជាតាំងពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៧មកម្ល៉េះ។

បើតាមលោក ជុំ សុន្ទរី ក្នុងចំណោមពលការិនី ដែលបានជួយសង្រ្គោះនេះ មានអ្នកខ្លះបានទៅធ្វើការនៅម៉ាឡេស៊ីតាំងពីឆ្នាំ២០១២មកម្ល៉េះ។

ព័ត៌មានលំអិតសូមអានសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស៖