(សៀមរាប)៖ លោកស្រី គួយ ណាលីន ឃឹម ប៊ុនសុង ប្រធានកិត្តិយស សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តសៀមរាប នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧ ព្រមទាំងក្រុមការងារសមាគម ចុះជួបសំណេះសំណាលជាមួយ សមាជិកាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ស្រុកអង្គរជុំ និងឃុំទាំង៧ក្នុងស្រុក ព្រមទាំងមេភូមិគ្រប់ភូមិ ចំនួន១១៣នាក់ និងស្រុកវ៉ារិន ឃុំទាំង៥ក្នុងស្រុក បេក្ខជនក្រុមប្រឹក្សាឃុំទាំងពេញសិទ្ធ និងបំរុងឃោសនិក ព្រមទាំងមេភូមិគ្រប់ភូមិ ចំនួន៩២នាក់ ដើម្បីណែនាំអំពីតួនាទី ភារកិច្ច នៅចំពោះមុខ ជាពិសេសក្នុងពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ។
លោកស្រី គួន ណាលីន បានលើកឡើងថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនដែលមាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នាពេលនេះ មានការអភិវឌ្ឍន៍គ្រប់វិស័យ រួមមាន ផ្លូវថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារាម និងហេដ្ឋានចរនាសម្ព័ន្ធផ្សេងៗជាច្រើន អ្វីដែលពិសេសនោះ គឺសេដ្ឋកិច្ចកម្ពុជាមានកើនឡើង ជាបន្តបន្ទាប់ព្រមទាំងរក្សាបាននូវសុខសន្តិភាព ស្ថេរភាព ស្ងប់ស្ងាត់។
ជាមួយនេះ លោកស្រីប្រធាន ក៏បានណែនាំឲ្យបងប្អូនប្រជាពលរដ្ឋថា សូមកុំជឿពាក្យបោកប្រាស់ និងការសន្យាខ្យល់ របស់គណបក្សនយោបាយមួយចំនួន ដែលនឹងកំពុងលាបពណ៌មិនល្អ មកលើរាជរដ្ឋាភិបាល ក៏ដូចជាគណបក្សកាន់ប្រជាជន និងសូមឲ្យបងប្អូនអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នាពេលដ៏ខ្លីខាងមុខនេះ។
ក្នុងជាមួយនេះ លោកស្រី គួយ ណាលីន ក៏បានឧបត្ថម្ភក្នុងម្នាក់ៗ សំពត់១ដុំ និងថវិកា២ម៉ឺនរៀល និងបានចូលរួមឧបត្ថមនូវថវិកា ចំនួន២០០,០០០រៀល ដល់ជនរងគ្រោះដោយសាររន្ទះបាញ់ ក្នុងស្រុកវ៉ាវិនផងដែរ៕