(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧នេះ បានបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារ សន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ សម្រាប់ដំណើរការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ នាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧។
កិច្ចប្រជុំនេះ បានធ្វើឡើងក្រោមវត្តមានលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ប៉ា សុជាតិវង្ស អភិបាលរាជធានី ភ្នំពេញ ព្រមទាំងមានការចូលរួមពីអភិបាលរង ប្រធានមន្ទីរនានា នាយឧត្តមសេនីយ៍ស្នងការ ជួន សុវណ្ណ មេបញ្ជាការអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អភិបាលខណ្ឌទាំង១២ អធិការ-មេបញ្ជាការអាវុធហត្ថទាំង១២ និងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀត។
នៅក្នុងឱកាសនោះ លោក មាស ឆពណ្ណ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ បានធ្វើបទបង្ហាញពាក់ព័ន្ធដល់បំរាម ក្នុងការឃោសនាបោះឆ្នោតផងដែរ៕