(ក្រចេះ)៖ ជនពិការជើងម្ខាង បានស្លាប់បាត់បង់ជីវិតភ្លាមៗ នៅនឹងកន្លែងកើតហេតុខណៈដែលជនរងគ្រោះកំពុងជិះម៉ូតូ និងក៏ត្រូវរថយន្តសាំយ៉ុង បើកបុកពេញទំហឹងបណ្តាលឲ្យស្លាប់ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧ នៅលើផ្លូវជាតលេខ៧ ស្ថិតនៅភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។
នគរបាលស្រុកសំបូរ បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយ រថយន្តសាំយ៉ុងដឹកអ្នកដំណើបើកបុកបុរសជាជនពិការ រហូតដល់ស្លាប់ ដែលករណីគ្រោះថ្នាក់នេះ បណ្តាលមកពីកត្តាល្បឿនរបស់រថយន្តសាំយ៉ុងលឿនខ្លាំងពេក ខណៈដែលបើកវ៉ារថយន្តមួយគ្រឿងទៀត ក៏ជ្រុលទៅបុក និងបុរសរងគ្រោះពិការជើង ដែលកំពុងតែជិះម៉ូតូឆ្លងផ្លូវ។
ជនរងគ្រោះឈ្មោះ ប៉ោ ផង់ អាយុ ៥៩ឆ្នាំ ជាជនពិកា រស់នៅចំណុចកើតហេតុខាងលើ ត្រូវរថយន្តបុកបណ្តាលឲ្យបាក់-ក បែកក្បាលស្លាប់ភ្លាមៗ នៅលើចិញ្ចើមផ្លូវជាតិ ទាំងស្ថិតក្នុងសម្លៀកបំពាក់យោធា។
ចំណែកឯរថយន្តបង្កហេតុ ជាប្រភេទរថយន្តសាំយ៉ុងដឹកអ្នកដំណើរ បន្ទាប់ពីបានបុកត្រូវជនរងគ្រោះហើយ ក៏ជ្រុលទៅបុករថយន្ដមួយគ្រឿងផ្សេងទៀត និងបានជ្រុលបុកតៀមលក់គ្រឿងទេសនៅចិញ្ចើមផ្លូវ បណ្តាលឲ្យខូចបើកទៅមុខលែងរួច។ បន្ទាប់ពីបង្កហេតុការណ៍រួចអ្នកបើករថយន្ត បានបើទ្វារត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ។
ចំណែកសពត្រូវបានក្រុមគ្រួសារនាំយកមកធ្វើបុណ្យ តាមប្រពៃនៅគេហដ្ឋាន រីឯម៉ូតូ និងរថយន្តបង្កត្រូវបានកម្លាំងនគរបាលស្រុកយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់៕