(ភ្នំពេញ)៖ ក្រុមហ៊ុនទឹកពិសាបរិសុទ្ធ ព្រីមៀរ ដែលជាទឹកពិសាមានគុណភាពខ្ពស់ បានប្រកាសថា ក្រុមហ៊ុនបានសម្រេចរៀបចំជាមូលនិធិ ២០% នៃប្រាក់ចំណេញរបស់ខ្លួន ដើម្បីជួយឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផា។
តាមរយៈកិច្ចសំភាសន៍ជាមួយទូរទស្សន៍ ជាតិកម្ពុជា(ទទក) នាថ្មីៗនេះ ក្រុមហ៊ុនទឹកបរិសុទ្ធ ព្រីមៀរ បានបញ្ជាក់ថា ក្រុមហ៊ុនបានសម្រេចរៀបចំមូលនិធិនេះឡើងគឺសម្រាប់ជួយដល់កុមារកម្ពុជា។ នេះជាការចែករំលែកមួយ ហើយក៏ជាការចូលរួមយ៉ាងសំខាន់ ដល់ការជួយសង្គមខ្មែរផងដែរ។ វាជារឿងដ៏កម្រដែលក្រុមហ៊ុនមួយធ្វើការលះបង់ប្រាក់ចំណេញរបស់ខ្លួន យ៉ាងច្រើនបែបនេះ ជួយដល់កុមារកម្ពុជា។
លោក ឆាយ សុខមាន តំណាងក្រុមហ៊ុន ព្រីមៀរ បានឲ្យដឹងថា កម្មវិធីនេះ វាចេញពីការមើលឃើញពីបញ្ហា មួយចំនួនជុំវិញការជួយកុមារកម្ពុជា និងមន្ទីរពេទ្យ គន្ធបុប្ផា ទី១៖ មន្ទីរពេទ្យគន្ធបុប្ផា ត្រូវការជំនួយកើនឡើងជាចាំបាច់ មានស្ថិរភាព និងភាពយូរអង្វែង, ទី២៖ ជំនួយបច្ចុប្បន្ន គឺនៅមានកំរិត និងមិនទាន់មានស្ថិរភាព, ទី៣៖ ការជួយដាក់ក្នុងហិប គន្ធបុប្ផា ឬតន្ត្រីសប្បុរសធម៌បច្ចុប្បន្ន គឺជាបន្ទុកចំណាយបន្ថែមដល់ អ្នកជួយទាំងអស់នោះ ដែលធ្វើឲ្យការជួយមានកម្រិតទើសទាល់ រឹតត្បិតជាដើម។
លោក ឆាយ សុខមាន បានបន្តថា ដោយមើលឃើញភាពខ្វះខាតថវិការបស់មន្ទីរពេទ្យគន្ធបុប្ផានេះហើយ ទើបក្រុមហ៊ុនបង្កើតជាមូលនិធិទឹកបរិសុទ្ធ ព្រីមៀរ ដែលអាចធ្វើការងារសប្បុរសធម៌ ដោយមិនចាំបាច់បន្ថែមចំណាយដល់អ្នកជួយសប្បុរសធម៌ ទាំងនោះផងហើយក៏អាចផ្តល់ទឹកពិសា មានគុណភាពខ្ពស់ដល់ប្រជាជនកម្ពុជាផងដែរ។
ម្យ៉ាងវិញទៀត ទាក់ទងទៅនឹងគុណភាពរបស់ទឹកបរិសុទ្ធនេះ គឺត្រូវបានផលិតឡើង ជាមួយខ្សែសង្វាក់ផលិតកម្ម ប្រកបដោយស្តង់ដារខ្ពស់ ដែលបំពាក់ដោយឧបករណ៍ទំនើបៗ ជាមួយនឹងប្រព័ន្ធ អូសូនO3 ប្រព័ន្ធ UV ប្រព័ន្ធ RO ដើម្បីចម្រាញ់បានទឹកបរិសុទ្ធ មួយដែលមានគុណភាពខ្ពស់។
ក្រុមហ៊ុន ក៏បានអំពាវនាវ ដល់អន្តរការីទាំងអស់ មានដូចជា ដេប៉ូចែកចាយ អ្នកលក់ដុំ អ្នកលក់រាយ និងអ្នកប្រើប្រាស់ទាំងអស់ អោយជួយគាំទ្រ ទឹក បរិសុទ្ធ ព្រីមៀរ ទាំងអស់គ្នា ដើម្បីចូលរួមក្នុងការជួយកុមារកម្ពុជា ក៏ដូចជាសង្គមខ្មែរផងដែរ៕