(ភ្នំពេញ)៖ ការប្រកួតកីឡាបាល់ទះពានរង្វាន់ LEO Cup International Volleyball 2017 នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ ២០១៧នេះ ក្រុមជើងខ្លាំងក្រុមបាល់ទះខេត្តកំពង់ចាម បានកក់កៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រមុនគេ បន្ទាប់ពីក្រុមនេះ បានយកឈ្នះលើក្រុមបាល់ទះ Vinh Long (វៀតណាម) ដោយលទ្ធផល៣ទល់១ ២២-២៥, ២៥-១៩ ,២៨-២៦ និង២៥-១៤ ពូល «B» ដែលការប្រកួតនៅក្នុងវិមាននៃពហុកីឡាដ្ឋានជាតិ ក្រោមការសហការ រវាងប្រធានសហព័ន្ធ កីឡាបាល់ទះ កម្ពុជា និងក្រុមហ៊ុនស្រាប្រៀរ LEO។

សម្រាប់មួយប្រកួតទៀតនៅពូល «B» ដដែល មានក្រុមបាល់ទះ Kasetsart (ថៃ) យកឈ្នះក្រុមបាល់ទះកងពល​តូចអន្ត​រា​គមន៍លេខ​៩ ​ដោយលទ្ធផល៣ទល់១ គឺ ២៥-១៩, ២៧-២៥ ,២៥-២០ និង២៥-១២ ចំណែកពូល «A» ក្រុមបាល់ទះ Skynway (ឡាវ) ចាញ់ក្រុមបាល់ទះកងពលធំអន្តរាគមន៍លេខ៣ លទ្ធផល៣ទល់០ ១៣-២៥,១៩-២៥ និង១៩-២៥។

​ការប្រកួតនេះមានចៅក្រម អន្តរជាតិមកពីម៉ាឡេស៊ី ចំនួន២រូប និងមកពីប្រទេសហ្វីលីពីន ១​រូប ​សម្រាប់ក្រុម ដែលដណ្ដើមបានជើងឯកបានទទួលពានជើងឯក​១​និង ថវិកា​១០.០០០ដុល្លារ ជើងឯករង បាន៤.០០០ ដុល្លារ លេខ​៣បាន ២.០០០ដុល្លារ និងលេខ៤បានរង្វាន់លួងចិត្ត១.០០០ដុល្លារ​។

ការប្រកួតចែកចេញជា២ពូលដោយមួយពូលៗមាន៤ក្រុម ចំពោះពូល ​«A» មានក្រុមបាល់ទះ Sunway (ឡាវ) ក្រុមបាល់ទះកងពលធំអន្តរាគមន៍លេខ៣ ក្រុមបាល់ទះវិសាខា និងក្រុមបាល់ទះមហាផ្ទៃ ហើយពូល «B» មានក្រុមបាល់ទះ Kasetsart (ថៃ) ក្រុមបាល់ទះ Vinh Long (វៀតណាម) ក្រុមបាល់ទះខេត្តកំពង់ចាម និងក្រុមបាល់ទះកងពលតូចអន្តរាគមន៍លេខ៩៕