Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បក្សប្រឆាំងស្នើឱ្យ គ.ជ.ប ពិចារណាលើការដកបំរាម ចំពោះ​ការឃោសនា​នៅតាមផ្លូវ និងទី​ប្រជុំជន​មួយចំនួន ក្នុងក្រុងភ្នំពេញ (Video inside)

16-05-2017 09:45

(ភ្នំពេញ)៖ លោក យឹម សុវណ្ណ ប្រធានគណៈកម្មាធិការប្រតិបត្តិ និងជាតំណាងរាស្រ្តរបស់គណបក្សសង្រ្គោះជាតិ បានអះអាងថា គណបក្សប្រឆាំង សូមស្នើជាថ្មីម្តងទៀត ដល់ថ្នាក់ដឹកនាំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោ (គ.ជ.ប) ឱ្យពិចារណា ក្នុងការលុបបំរាម ដែលបានហាមមិនគណបក្ស នយោបាយឃោសនា នៅតាមដងផ្លូវ និងទីប្រជុំជនមួយចំនួន ក្នុងរាជធានីភ្នំពេញ។

សំណើជាថ្មីរបស់គណបក្សសង្រ្គោះជាតិ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំពិសេសមួយ រវាងតំណាងគណបក្សសង្រ្គោះជាតិ ដែលដឹកនាំដោយ លោក យឹម សុវណ្ណ និង តំណាង គ.ជ.ប ដឹកនាំដោយលោក សំ សូរិដា អគ្គលេខាធិការរង គ.ជ.ប នៅស្នាក់ការគ.ជ.ប នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧នេះ។

សូមជំរាបថា កាលពីពេលថ្មីៗនេះ សាលារាជធានីភ្នំពេញ បានចេញលិខិតស្នើដល់ គណៈកម្មាធិការជាតិរៀបចំការ​បោះឆ្នោតរាជធានីភ្នំពេញ ឱ្យណែនាំដល់គណបក្ស នយោបាយទាំង១២ បញ្ចៀសការប្រមូលផ្តុំ និងការដង្ហែក្បួនឃោសនាតាមបណ្តាទីតាំង និងផ្លូវមួយចំនួន ក្នុងរាជធានីភ្នំពេញក្នុងអំឡុងពេលធ្វើយុទ្ធនាការ ឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤។

លិខិតរបស់សាលារាជធានីភ្នំពេញ បានបញ្ជាក់ថា ការស្នើនេះធ្វើឡើងដើម្បីធានាបាន នូវការប្រព្រឹត្តទៅនៃការឃោសនា រកសំលេងឆ្នោត ក្នុងយទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ធានាបានសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ជូនគណបក្សនយោបាយទាំងអស់ បានល្អប្រសើរ និងការបញ្ចៀស ការកកស្ទះចរាចរណ៍ ដែលរំខានដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវជាតិ និងអន្តរជាតិ។

អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា នៅរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៧ បានថ្លែង គាំទ្រពេញទំហឹងលើចំណាត់ការរបស់សាលារាជធានីភ្នំពេញ នាពេលនោះ ហើយព្រមានចាត់វិធានការទៅគណបក្សនយោបាយណាដែលល្មើសនឹងបំរាមអាជ្ញាធរ និងគ.ជ.ប៕