(ភ្នំពេញ)៖ របាយការណ៍របស់ក្រសួងសុខាភិបាល បានឲ្យដឹងថា ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧ ដែលជាសប្តាហ៍ទី១នោះ មានអ្នកញៀនគ្រឿងញៀនចំនួន ៣០៨នាក់ បានទៅទទួលសេវាសុខាភិបាលនៅមន្ទីរពេទ្យរដ្ឋ និងមូលដ្ឋានសុខាភិបាលនានា ក្នុងនោះមានករណីថ្មី ២៤នាក់ និងករណីចាស់ ២៨៥នាក់។
របាយការណ៍បានបន្តថា ក្នុងអ្នកញៀនថ្នាំទាំង៣០៩នាក់ខាងលើ មានអ្នកញៀនប្រភេទអំហ្វេតាមីនចំនួន ២១៧នាក់, ញៀនប្រភេទអាភៀនចំនួន ៩២នាក់។ ក្នុងនោះ មានបុរស២៩៧នាក់ និងស្រី១២នាក់។
ខាងក្រោមនេះ ជាតារាងស្ថិតិអ្នកញៀនគ្រឿងញៀន របស់នាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន នៃក្រសួងសុខាភិបាល៖