(ភ្នំពេញ)៖ តាមរបាយការណ៍របស់ក្រសួងទេសចរណ៍បានឲ្យដឹងថា នៅក្នុងរយៈពេល ៣ខែដើមឆ្នាំ ២០១៧នេះ ទេសចរអន្តរជាតិទៅកម្ពុជាមាន ចំនួន១,៥លាននាក់ ក្នុងកំណើន១១,៩% (ក្នងនោះទេសចរចិនមាន ចំនួនជាង២៧ម៉ឺននាក់ក្នុងកំណើន២៥,៧%) ស្ថិតក្នុងលំដាប់ថ្នាក់ទី១។
ក្រសួងទេសចរណ៍ រំពឹងថា នៅឆ្នាំ២០១៧ យើងអាចទទួលបានទេសចរអន្តរជាតិប្រមាណ៥,៤ លាននាក់ (ក្នុងនោះទេសចរចិនអាចបាន ប្រមាណ ១លាននាក់) ។
មកដល់បច្ចប្បន្ននេះ មានក្រុមហ៊ុនអាកាសចរណ៍ចំនួន១២ហើយ ដែលបានធ្វើការហោះហើរភ្ជាប់ពី ចិន-កម្ពុជា-ចិន (ក្រុមហ៊ុនអាកាសចរណ៍ចិន៨ ក្រុមហ៊ុន អាកាសចរណ៍ចុះបញ្ជីក្នុងស្រុក ៤)ដែលមានចំនួនប្រមាណ១២០ ជើងក្នុងមួយសប្តាហ៏ទាំងទៅ សៀមរាប ភ្នំពេញ ក្រុងព្រះសីហនុ៕