(ភ្នំពេញ)៖ ពិតជាគួរឱ្យហួសចិត្ត និងសោកស្តាយបំផុតដែលមេដឹកនាំបក្សមួយទាំងមូលបន្តនិយាយកុហកបោកប្រាស់ជនរួមជាតិខ្លួន ដើម្បីតែផលប្រយោជន៍ លុយកាក់ដោយ កឹម សុខា បានលើកឡើងប្រាប់ពលរដ្ឋខ្មែរនៅ សហរដ្ឋអាមេរិកកាលពីចុងសបា្តហ៍នេះថា ស្រុកខ្មែរវេទនាណាស់គឺគ្មានបង្គន់នៅតាមផ្ទះ និងថារកបង្គន់សាធារណៈដើម្បីឱ្យអ្នកដំណើរបន្ទោរបង់ក៏មិនបានផង ហើយបានអួតក្តែងៗថា ខ្លួនមិនអាចបណ្តោយឱ្យប្រទេសជាតិខ្លួនវេទនាយ៉ាងដូច្នេះតទៅទៀតទេ។

កឹម សុខា ទំនងគ្មានអ្វីទៅបោកជនរួមជាតិខ្លួនទៀត បានទាញយកប្រធានបទបង្គន់អនាម័យមកធ្វើជាប្រធានបទបោកបន្តទៀត។ ហេតុអ្វីបានជា កឹម សុខា ដែលគេចាត់ទុកថា ជាមេបក្សប្រឆាំងមួយទាំងមូលបែរជា យកបញ្ហាបង្គន់មកធ្វើជាប្រធានបទឃោសនារកប្រាក់?

១៖ អ្វីដែលកឹម សុខា បានលើកឡើងនៅពេលនេះគឺមិនឆ្លុះបញ្ចាំងពីបច្ចុប្បន្នភាពឡើយ ខណៈដែលក្រសួងអភិវឌ្ឍន៍ជនបទ រួមនឹងដៃគូអភិវឌ្ឍន៍នានាបានខិតខំ ក្នុងការសាងសង់បង្គន់ជូនដល់អ្នកគ្មានលទ្ធភាព ហើយភាគច្រើនបងប្អូនប្រជាពលរដ្ឋមានបង្គន់អនាម័យប្រើប្រាស់ ឬបង្គន់សមរម្យសម្រាប់បន្ទោរបង់ និងបន្តជំរុញឱ្យពលរដ្ឋ មានបង្គន់អនាម័យគ្រប់ៗគ្នា។ ជាការពិតតំបន់មួយចំនួន បងប្អូនប្រជាពលរដ្ឋនូវអនុវត្តទម្លាប់ចាស់របស់ខ្លួនក្តី។ កឹម សុខា និយាយនេះអាចត្រូវកាលពីជំនាន់លោកធ្វើជាចោរលួចអង្ករ តែមិនមែនបច្ចុប្បន្ននេះឡើយ។

កឹម សុខា ពិតជាមិនខ្មាសអៀនខ្លួនឯង ខណៈតំណាងរាស្ត្រទាំង៥៥ រូបរបស់ខ្លួនរួមនឹងមន្ត្រីមួយចំនួនទៀតដែលបម្រើការ នៅរដ្ឋសភាដែលទទួលបាន ប្រាក់ខែ និងប្រាក់បេសកកម្មជាច្រើននោះ មិនដែលចំណាយថវិកាជួយសាងសង់បង្គន់ អនាម័យជូនដល់ប្រជាពលរដ្ឋក្រីក្រណាមួយឡើយ នៅក្នុងចំណោមឃុំទាំង១៦៤៦ ឃុំដែលកម្ពុជាមាន។ គឺមានតែរាជរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល និងមន្ត្រីគណបក្សប្រជាជនកម្ពុជាដែលបានខិតខំក្នុងការ កសាងគ្រប់វិស័យទាំងអស់ជូនដល់ប្រជាពលរដ្ឋគ្រប់ភូមិគ្រប់ឃុំក្នុងនោះ រាប់ទាំងការសាងសង់បង្គន់អនាម័យនៅតាមទីក្រុង និងទីជនបទផងដែរ។

អ្នកតំណាងរាស្ត្រមួយចំនួនរបស់បក្សប្រឆាំងមិនបានជួយអ្វីទាំងអស់ ប៉ុន្តែអ្នកខ្លះបានចំណាយលុយចិញ្ចឹមស្រីស្នេហ៍រាប់មិនអស់ អ្នកខ្លះវក់នឹងល្បែង។ មន្ត្រីបក្សប្រឆាំងអាចយលុយទៅចំណាយលើស្រី ស្រា ល្បែង បាន ប៉ុន្តែមិនអាចជួយបង្គន់ដល់អ្នកក្រីក្របានឡើយ។ បក្សប្រឆាំងមិនបានធ្វើអ្វីទាំងអស់ បានត្រឹមតែបោកប្រាស បំផ្លើសបំភ្លៃ បំប៉ោង និងបំភ័ន្តមតិសាធារណៈតាមមហិច្ឆតានយោបាយរបស់គេប៉ុណ្ណោះ។

២៖ មេបក្សប្រឆាំង កឹម សុខា កំពុងតែមើលងាយពលរដ្ឋខ្មែរខ្លួនឯង រួមនឹងសាច់ញាតិក្រុមគ្រួសាររបស់ខ្លួន និងអ្នកគាំទ្របក្សខ្លួនផងដែរ។ ការម៉ាកងាយខ្មែរនៅលើ ទឹកដីបរទេសជាទម្លាបដ៏អាក្រក់របស់ក្រុមមន្ត្រីបក្សប្រឆាំង។ កឹម សុខា និយាយនេះ ដោយមិនទាំងដឹងស្ថានភាពរស់នៅពិតប្រាកដរបស់ប្រជាជនឡើយ គ្រាន់តែឡាគេធឺតែប៉ុណ្ណោះ និងបានយកទៅបោកពលរដ្ឋដែលរស់នៅក្រៅប្រទេស។ ស្តាប់សំឡេងជំនួបរវាងកឹម សុខា និងពលរដ្ឋនៅ រដ្ឋវ៉ាស៊ីនតោនដែល និយាយពីប្រទេសកម្ពុជាវេទនាដោយគ្មានបង្គន់ ពួកគេសើចសប្បាយ។ នេះមានន័យថាទាំង កឹម សុខា និងអនិកជនខ្មែរមួយចំនួនដែលមាន បងប្អូនរស់នៅស្រុកខ្មែរ ក៏បានចូលរួមម៉ាកងាយពលរដ្ឋខ្មែរដែរ។

កឹម សុខា មិនបានដឹង ឬដឹងហើយធ្វើជាមិនដឹង គឺនៅរាល់ស្ថានីយប្រេង ហាងលក់បាយ និងហាងផ្សេងៗទៀតនៅតាមបណ្តោយផ្លូវទាំងអស់គឺសុទ្ធតែមានបង្គន់ អនាម័យសម្រាប់ អ្នកធ្វើដំណើរទូទៅចូលប្រើប្រាស់។ ស្តង់ដារនេះក៏មិនចាញ់នៅទឹកដីអាមេរិកប៉ុន្មានដែរ ទោះបីជាមិនទំនើបទាន់សម័យ។ កាលដែល កឹម សុខា និយាយថា គ្មានបង្គន់សម្រាប់សាធារណជនគឺជាការប្រឌិត និងបញ្ជាក់ថា កឹម សុខា និងមន្ត្រីដែលផ្តល់យោបល់ឱ្យមេបក្សរូបនេះមិនបានដឹងពីស្ថានភាពពិតនៃការរស់នៅរបស់ ប្រជាពលរដ្ឋឡើយ គឺរង់ចាំតែចោទប្រកាន់តែប៉ុណ្ណោះ។

បើគ្រាន់តែស្ថានភាពរស់នៅរបស់ប្រជាជនមិនទាំងក្តាប់ បានផង តើឱ្យមានសមត្ថភាពដឹកនាំប្រទេសម៉េចនឹងកើត? តាមពិតបក្សប្រឆាំងបានត្រឹមតែនិយាយតែ មិនអាចធ្វើ អ្វីបានជារូបរាងឡើយ។ នេះក៏បញ្ជាក់ថា ប្រជាជនបោះឆ្នោតឱ្យបក្សសង្គ្រោះជាតិមានតំណាងនៅសភា និងបោះ ឆ្នោតជ្រើសរើសសមាជិកឃុំសង្កាត់ គឺទាំងកឹម សុខា តំណាងរាស្ត្រ ព្រមទាំងសមាជិកបក្សខ្លួនមិនដែលបានចូលរួម ក្នុងការអភិវឌ្ឍមូលដ្ឋានភូមិឃុំសង្កាត់របស់ខ្លួនឡើយ សូម្បីតែបង្គន់មួយក៏គ្មានដែរ។

៣៖ កឹម សុខា ដែលនិយាយថាស្រុកខ្មែរវេទនាណាស់ ពិតជាកំពុងតែកុហកសតិសម្បជញ្ញខ្លួនឯង និងកំពុង តែកុហកការពិតដែលកម្ពុជាកំពុងតែមាន។ កម្ពុជាត្រូវបានចាត់ទុកជាសេដ្ឋកិច្ចមួយក្នុងចំណោមសេដ្ឋកិច្ចដែលលូតលាស់ថ្មី ហើយក៏ត្រូវបានចាត់ទុកជាប្រទេសរងគ្រោះ ដោយសង្គ្រាមដែលមានភាព ជោគជ័យជាងគេ ដោយផ្អែកលើអត្រាកំណើនសេដ្ឋកិច្ចរឹងមាំជាមធ្យម ៧,៦% ប្រចាំឆ្នាំក្នុងចន្លោះពីឆ្នាំ ១៩៩៤ ដល់ ២០១៦ ហើយរក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច មានអត្រាអតិផរណាដែលអាចគ្រប់គ្រងបាន មានការគ្រប់គ្រងបំណុល សាធារណៈល្អប្រសើរ សម្រេចបាននូវការកាត់បន្ថយភាព ក្រីក្រឆាប់រហ័ស។ សម្រាប់រយៈពេលមធ្យមខាងមុខ កំណើនសេដ្ឋកិច្ចរបស់កម្ពុជា ត្រូវបានព្យាករណ៍ថា នឹងបន្តភាពរឹងមាំ របស់ខ្លួន នៅក្នុងរង្វង់ ៧% ក្នុងមួយឆ្នាំ។

ក្នុងគោលដៅធានាសម្រេចឲ្យបាននូវទស្សនវិស័យ រយៈពេលវែងឆ្ងាយរបស់ខ្លួន ពោលគឺការឈានឡើងទៅ ជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់ នៅឆ្នាំ២០៥០ កម្ពុជានឹងបន្តជំរុញអនុវត្តដោយឥតងាករេ និងរឹតតែសកម្មឡើងថែមទៀតនូវគោលនយោបាយ សេដ្ឋកិច្ចបើកចំហ តាមរយៈការបង្កើនកិច្ចខិតខំប្រឹងប្រែងតភ្ជាប់ក្នុងគ្រប់រូបភាព និងសមាហរណកម្មខ្លួន កាន់តែស៊ីជម្រៅជាមួយសេដ្ឋកិច្ចតំបន់ និងសកលលោក ព្រមទាំងការបង្កើនល្បឿននៃការកែទម្រង់រចនាសម្ព័ន្ធ ក៏ដូចជាការកសាងសមត្ថភាពស្ថាប័ន និងធនធានមនុស្ស។

បើស្រុកខ្មែរវេទនា មិនមែន កឹម សុខា អាចចិញ្ចឹមស្រីកំណាន់រហូតដល់ ៤ ទៅ៥ នាក់ទេ ហើយក៏មិនអនុញ្ញាតឱ្យលោក ហូរ វ៉ាន់ ផ្ញើលុយទៅប្រពន្ធគេច្រឡំលេខ ទូរស័ព្ទប្តី គេនោះដែរ។ តើកឹម សុខា បានជួយបង្គន់ អនាម័យមួយដល់សកម្មជនរបស់ខ្លួនហើយឬនៅ? ដើម្បីតែប្រាក់ ទោះបីជាមាក់ងាយខ្មែរខ្លួនឯង ក៏កឹម សុខា មិន ញញើតដែរ។ ប៉ុន្តែ កឹម សុខា អាចបោកប្រាស់បានតែចំពោះអ្នកដែលមិនដែលមកជាន់ទឹកដីកម្ពុជាតែប៉ុណ្ណោះ។ ឬមួយ កឹម សុខា នឹងរៀបចំគម្រោង បោកប្រាស់អ្នកបោះឆ្នោតថាគោលនយោបាយបក្សខ្លួននឹងចែកបង្គន់អនាម័យមួយគ្រួសារមួយៗ។ ប្រយ័ត្នពលរដ្ឋសួរចែកគោ ចែកម៉ូតូ តិចថា កឹម សុខា ពិបាកនឹងរត់មិនសព្វដី។ ចឹងបានថា ដើរតែបង្អាប់ជាតិឯងនៅប្រទេសគេ ខ្លួនឯងនេះមិនដែលជួយធ្វើអីឱ្យប្រជាជន និងប្រទេសជាតិផងបានត្រឹមតែដើរ បោកប្រាស សន្យាខ្យល់។ នេះបានចំជាអត់កំណើតមែន!!

ដោយ៖ ចៅចាក់ស្មុក