(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ នៅវេលាម៉ោង ៧៖០០នាទីយប់)។ រាយការណ៍ដោយ លោក ប៉ា ជេដ្ឋា, កញ្ញា សំ ស្រីនីត, កញ្ញា ឆេង សូរិយា និង លោក ពេជ្រ ប៊ុនសាយ៖

* ព័ត៌មានជាតិ (Cambodia News)
១៖ ចិនគ្រោងចំណាយប្រាក់១ពាន់លានដុល្លារ ដើម្បីសាងសង់ «អាគារមិត្តភាពកម្ពុជា-ចិន» នៅប្រទេសចិន
២៖ កូនប្រុសតារាកំប្លែងនាយ ហុង ដា និងសង្សារ ដែលសម្លាប់ម្តាយចុង ត្រូវបានតុលាការចោទប្រកាន់ក្នុងបទឧក្រិដ្ឋ ដែលប្រឈមនឹងការជាប់ពន្ធនាគារ អស់មួយជីវិត
៣៖ សម្ដេច ស ខេង ជំរុញឲ្យកងកម្លាំងនគរបាលជាតិខិតខំ លើកកម្ពស់សមត្ថភាព រក្សាសុខសន្ដិភាព ជូនមាតុភូមិ
៤៖ គណបក្សប្រឆាំង នឹងបើកកិច្ចប្រជុំជ្រើសរើសអនុប្រធានបក្សជាផ្លូវការ នៅថ្ងៃទី១៧ ខែឧសភា ក្រោយក្រសួងមហាផ្ទៃ ទទួលស្គាល់លក្ខន្តិកៈថ្មី
៥៖ រថយន្ត៣គ្រឿងបុកគ្នា នៅតាមផ្លូវជាតិលេខ៤ នៅខេត្តកំពង់ស្ពឺ បណ្តាលឲ្យមនុស្ស៤នាក់ស្លាប់ និង ២១នាក់ទៀតរងរបួស
៦៖ គ.ជ.ប នឹងចាត់វិធានការ៣ដំណាក់កាល ចំពោះស្ថានីយ៍វិទ្យុ ទូរទស្សន៍ កាសែតណាដែលធ្វើខុសបទប្បញត្តិ អំឡុងពេលឃោសនាបោះឆ្នោត
៧៖ សម្តេចតេជោ ហ៊ុន សែន ចូលរួមប្រជុំកំពូលតុមូលខ្សែក្រវាត់ និងផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ នៅប៉េកាំង ជាមួយប្រធានាធិបតីចិន ហ្ស៊ី ជិនពីង

* ព័ត៌មានអន្តរជាតិ (World News)
១៖ លោក Macron ស្បថចូលកាន់តំណែងប្រធានាធិបតីបារាំងជាផ្លូវការហើយ នៅថ្ងៃអាទិត្យនេះ
២៖ កូរ៉េខាងជើងអះអាងថា​ មីស៊ីលរយៈចំងាយឆ្ងាយ (Ballistic) បំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ នឹងអាចបាញ់ដល់ទឹកដីអាមេរិក
៣៖ ក្រុមប្រឹក្សាសន្តិសុខ «UN នឹងបើកកិច្ចប្រជុំបន្ទាន់ ក្រោយកូរ៉េខាងជើង ធ្វើតេស្ដមីស៊ីល»
៤៖ ចិនចេញមុខការពារ កូរ៉េខាងជើងជាថ្មីដោយ «អំពាវនាវឲ្យគ្រប់គ្នាអត់ធ្មត់» ក្រោយការបាញ់សាកមីស៊ីលមួយគ្រាប់!
៥៖ រដ្ឋាភិបាល និងក្រុមហ៊ុនជាច្រើននៅអាស៊ី កំពុងរងគ្រោះដោយសារមេរោគថ្មី បង្កើតដោយពួក Hacker ដែលជំនាញខាងជម្រិតទារប្រាក់!