(ព្រៃវែង)៖ លោក ជា សុគន្ធា អនុប្រធានគណបក្សប្រជាជន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង និងជាប្រធានក្រុមការងារចុះជួយឃុំថ្កូវ ព្រមទាំងក្រុមការងារបានចុះមកជួបសំណេះណាល ជាមួយប្រជាពលរដ្ឋឃុំថ្កូវ ដែលជាគ្រួសារគណបក្សប្រជាជនចំនួន ៣,៥០០នាក់ ហើយក៏បាននាំយកនូវថវិកាមកផ្តល់ជូនក្នុងម្នាក់ៗចំនួន ១០,០០០រៀលផងដែរ។
លោកក៏បានបំពាក់នូវសម្លៀកបំពាក់ និងវិទ្យុទាក់ទងជូនមន្រ្តីនគរបាល មេឃុំ និងប្រជាការពារចំនួន៤៥នាក់ សរុបថវិការ ៣,៤៥០ដុល្លារផងដែរ។
នាឱកាសនោះ លោកក៏បានណែនាំឲ្យប្រជាពលរដ្ឋ ទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ នាថ្ងៃតី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខផងដែរ៕