(កំពង់ស្ពឺ)៖ ក្រុមការងារបក្សប្រជាជនចុះជួយស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ លោក លី សុន និងលោកបណ្ឌិត អ៊ុក កោសា នៅរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧ បានអញ្ជើញមកសំណេះសំណាលជាមួយបងប្អូនជាកម្មករ-កម្មការិនី ចំនួន២កន្លែង នៅស្នាក់ការបក្សឃុំ ត្រាចទង ស្រុកឧដុង្គ និងវត្តអង្គដុប ឃុំព្រៃក្រសាំងដែលមានចំនួន១៥៤៧នាក់។
នៅក្នុងឱកាសនៃការជួបជុំសមាជិកបក្សទាំង២ឃុំ លោកបណ្ឌិត អ៊ុក កោសា ទីប្រឹក្សាសម្តេចពញាចក្រី ហេង សំរិន បានប្រាប់ថា ឱកាសបោះឆ្នោតកាន់តែខិតជិតមកដល់ហើយ យើងជាសមាជិករបស់បក្សម្នាក់ៗ ត្រូវបំពេញភារកិច្ចឲ្យបានក្នុងនាមយើង ជាសមាជិកបក្សប្រជាជន ហើយធ្វើឡើងដោយសេរី និងយុត្តិធម៏បំផុតសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សា ឃុំ-សង្កាត់។
លោកបណ្ឌិតបានបន្តថា បក្សប្រជាជនមិនហ៊ានសន្យាអ្វីឲ្យលើសនោះទេ តែបើការបោះឆ្នោត CPP ឈ្នះប្រធានក្រុមការងារមានតែថវិកាសម្រាប់ ការអភិវឌ្ឍន៍ភូមិឃុំទេ មិនដល់ថ្នាក់៥០ម៉ឺនដុល្លារខ្យល់នោះទេ តែសន្យាត្រឹមការកសាងមូលដ្ឋានរបស់យើងឲ្យសម្បូរសប្បាយតែប៉ុណ្ណោះ។
ចុងក្រោយ លោកបណ្ឌិតបានសង្កត់ធ្ងន់ថា បក្សនយោបាយខ្លះដើរសន្យាហួសសមត្ថភាពដែលទង្វើនេះ មិនគួរពលរដ្ឋឆ្ងល់នោះ គឺនិយាយឲ្យតែបាន ឲ្យរួចពីមាត់ គ្មានឆន្ទៈក្នុងរឿងសង្គមទេភាគច្រើនប្រើឆន្ទៈក្លែងក្លាយ មកបោកបងប្អូនប្រជាពលរដ្ឋ ដើម្បីតែម៉្យាងគឺសន្លឹកឆ្នោត បើមិនដូច្នោះអ្នកផ្តល់ជំនួយលួចលាក់ពីបរទេស បាត់ជំនឿងលើបក្សប្រឆាំងទាំងស្រុង ហើយដង្ហើមចុងក្រោយគឺបិទដោយការក្ស័យធនតែម្តង ។
ក្នុងឱកាសនោះដែរលោកបណ្ឌិត អ៊ុក កោសា បានឧត្ថម្ភថវិការ ៥,៣៥០,០០០ រៀល សាប៊ូ ១៥៤៧ គីឡូក្រាម ត្រីខ ១៥៤៧កំប៉ុង រួមនិងលោក ហ៊ុន ម៉ានី ឧបត្ថម្ភក្រមា ១៥៤៧ក្រមាផងដែរ៕