(ស្វាយរៀង)៖ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវ មហាកុដ១ខ្នង ដែលចំណាយថវិកាសាងសង់អស់ចំនួន៤៨,០០០ដុល្លារ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧។ ពិធីនេះក៏មានការអញ្ជើញចូលរួម ពីអភិបាលរងខេត្ត ប្រធានមន្ទីរនានាក្នុងខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ អភិបាលស្រុកស្វាយទាប លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋសរុប២,៥៥៤នាក់ផងដែរ។

ក្នុងពិធីសំណេះសំណាលនេះនាយឧត្តមសេនីយ៍ បានថ្លែងសំណេះសំណាលប្រកបដោយភាពស្និតស្នាលរាក់ទាក់បំផុត និងបានរំលឹកប្រវត្តរឿង ដើមពីប្រវត្តិសាស្ត្រ នៅតំបន់នេះផងដែរ។

ក្រោយពីចប់ពិធីសំណេះសំណាល នាយឧត្តមសេនីយ៍ សៅ សុខា បានបំពាក់មេដាយចំនួន១៨នាក់ ជូនសប្បុរសជន ដែលបានចំណាយធនធាន ក្នុងការកសាងកុដនេះផងដែរ។ លោកបានចែកជូនអំណោយដល់ តាជីយាយជីចំនួន១៣០ នាក់ម្នាក់ៗទទួលបាន៖ ក្រណាត់ស១ដុំ ប្រាក់១ម៉ឺនរៀល , សិស្សានុសិស្សចំនួន១.២៤៤នាក់ ម្នាក់ៗទទួលបាន សៀវភៅ១ក្បាល ប៊ិច១ដើម, ប្រជាពលរដ្ឋចូលរួមចំនួន១.២១១នាក់ ក្នុងម្នាក់ៗទទួលបានក្រម៉ា១ , លោកគ្រូអ្នកគ្រូចំនួន៧៩នាក់ ម្នាក់ៗទទួលបានប្រាក់៥ម៉ឺនរៀល, ក្រុមប្រឹក្សាឃុំពេញសិទ្ធ និងបំរុងគណបក្សប្រជាជនឃុំស្វាយរំពារចំនួន១៤ នាក់ ម្នាក់ៗទទួលបាន២០ម៉ឺនរៀល, សាលាវិទ្យាល័យ ហ៊ុន សែន ស្វាយរំពារ ចំនួន១លានរៀល សាលាបឋមសិក្សាពោទន្ទឹមចំនួន១ លានរៀល សាលាបឋមសិក្សាអង្គស្វាយ ចំនួន១លានរៀល និងកងកំលាំងប្រដាប់អាវុធទាំង៣ មួយអង្គភាព១លានរៀល ព្រមទាំបានសងថ្លៃខ្វះខាត ក្នុងការសាងសង់កុដ ដែលនៅខ្វះឈ្នួលជាងចំនួន៨,០០០ដុល្លារទៀតផង៕