(កោះកុង)៖ លោក ផន ណារ៉ា អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយ ខេត្តកោះកុង បានផ្តល់អណ្តូងទឹកចំនួន៣ ជូនដល់ប្រជាពលរដ្ឋរស់នៅ ភូមិកោះចាក ឃុំទទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង នៅរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧។
អណ្តូងទឹកដែលបានប្រគល់ជូនប្រជាពលរដ្ឋ ដាក់ឲ្យប្រើប្រាស់តាមរយៈលោក ហាក់ ឡេង អភិបាលស្រុកមណ្ឌលសីមា និងក្រុមការងារជា សមាជិក សមាជិកា ព្រមទាំងមានការចូលរួមពីលោកមេឃុំ-ភូមិ និងប្រជាពលរដ្ឋផងដែរ។
លោក ហាក់ ឡេង តំណាងឲ្យលោក ផន ណារ៉ា បានថ្លែងថា ថ្ងៃនេះលោកមានសេចក្តីសោមនោស្សរីករាយ ដោយបងប្អូនដែលរស់នៅក្នុងភូមិកោះចាក ឃុំទទួលគគីរទទួលអំណោយសប្បុរសជនដែលលោក ផន ណារ៉ា ជួយឧបត្តម្ភអណ្តូងទឹកចំនួន៣ ដើម្បីទុក្ខប្រើប្រាស់នៅរដូវប្រាំង ហេតុដូច្នេះ សូមឲ្យបងប្អូនទាំងជួយថែរក្សាទាំងអស់គ្នាវាជារបស់យើងទាំងអស់។
លោក ហាក់ ឡេង បន្តថា អណ្តូងទឹកទាំង៣ មិនសូវស្អាតដូចទឹកម៉ាស៊ីនទេ តែវាអាចជួយបងប្អូនបានមួយគ្រាគ្រាដែរ ព្រោះភូមិកោះចាក់ គឺនៅដាច់ស្រយាលដូច្នេះ វាធ្វើឲ្យមានភាពកង្វះទឹកស្អាតប្រើប្រាស់។
លោកបានបញ្ជាក់ថា អណ្តូងទឹកទាំង៣នេះត្រូវប្រើថវិកាអស់ចំនួន១,៥០០ដុល្លាអាមេរិក លោកអភិបាលស្រុកបានដាសតឿនឲ្យប្រជាពល ទៅចូលរួមធ្វើការបោះឆ្នោតឲ្យបានគ្រប់ៗគ្នា៕