Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នគរបាលបង្កា្របករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនជាតិឡាវពីរនាក់ ជាមួយថ្នាំញៀន១គីឡូក្រាម នៅស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង

15-05-2017 08:52

(ស្ទឹងត្រែង)៖ នគរបាលបានបង្រ្កាបករណីជួញដូរគ្រឿងញៀនខុសច្បាប់មួយករណី ដោយឃាត់ខ្លួនជានជាតិឡាវពីរនាក់ ជាមួយថ្នាំញៀនប្រមាណ១គីឡូក្រាម។

ករណីបង្ក្រាបនេះ ធ្វើឡើងនៅចំណុចស្ពានទី២ ស្ថិតក្នុងភូមិអូរឹស្វាយ ឃុំអូរស្វាយ ស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧។

ស្នងការនគរបាលខេត្តស្ទឹងត្រែង បានឲ្យដឹងថា នៅវេលាម៉ោង០៧៖៣៥នាទី មន្ត្រីអនុវត្តច្បាប់ នៃការិយាល័យប្រឆាំងគ្រឿងញៀន បានបង្ក្រាប​ករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចស្ពានទី២ ស្ថិតក្នុងភូមិអូសា្វយ ឃុំអូរស្វាយស្រុ​កថាឡាបរីវ៉ាត់ ចាប់យកវត្ថុតាងថ្នាំញៀន​ប្រភេទមេតំហ្វេតាមីនម្សៅក្រាមពណ៌ថ្លា (ICE) ទម្ងន់សរុប ៩៧៦.៨ក្រាម និងទូរស័ព្ទចំនួន០២គ្រឿង ហើយឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖ ទី១៖ ឈ្មោះ សៀន ខន ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិឡាវ មុខរបរកសិករ ទីលំនៅបច្ចុប្បន្ន ស្រុកខូង ខេត្តចំប៉ាសាក់ និងទី២៖ ឈ្មោះ វង្សសក្តិ ដាវ៉ាត ភេទស្រី អាយុ ៤៤ឆ្នាំជនជាតិឡាវ មុខរបរមេផ្ទះ ទីលំនៅបច្ចុប្បន្ន ភូមិឃីណាក់ ស្រុកសៃសេថា ក្រុងវៀងច័ន្ទ ប្រទេសឡាវ។

បច្ចុប្បន្ន​ជនសង្ស័យទាំងពីរនាក់ខាងលើ​ ត្រូវបានមន្ត្រីអនុវត្តច្បាប់ នៃការិយាល័យប្រឆាំងគ្រឿងញៀនឃាត់ខ្លួន រៀបចំសំណុំឯកសារបញ្ជូនជនសង្ស័យ និងវត្ថុតាង ទៅអយ្យាការអមសាលាដំបូងខេត្ត និងស្វែងរកមុខសញ្ញាដែលពាក់ព័ន្ធផ្សេងទៀត ដើម្បីចាត់តាមនីតិវិធីច្បាប់៕