(កណ្តាល)៖ លោក ឃឹម រុស្សីដា អនុប្រធានក្រុមការងារគណៈពង្រឹងមូលដ្ឋានស្រុកស្អាង នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧នេះ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយសមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជា ១២៧២គ្រួសារ ស្ថិតនៅក្នុងឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល។
ក្នុងឱកាសចុះសំណេះសំណាលនោះ លោក ឃឹម រុស្សីដា បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំប្រទេស គឺជាអ្នកនាំយកសន្តិភាព និងស្ថេរភាពជូនប្រជាជនទូទៅ ជាពិសេសគឺបានថែរក្សាសន្តិភាព និងស្ថេរភាពក្នុងប្រទេសរហូតដល់បច្ចប្បន្ន និង ទៅថ្ងៃអនាគត់។
លោក បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋកុំឲ្យចាញ់ការសន្យាខ្យល់ទាំងឡាយ ដែលនាំឲ្យខកបំណង និងអាចនាំឲ្យជាតិមានមហន្តរាយ។ ប្រជាពលរដ្ឋម្នាក់ៗត្រូវនាំគ្នាអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដើម្បីការពារឆន្ទៈរបស់ខ្លួនដែលបានគាំទ្របក្ស ដែលខ្លួនគិតថាបានដឹកនាំ ប្រកបដោយការអភិវឌ្ឍន៏ និងមានសន្តិភាព និងបានធ្វើឲ្យជីវភាពយើងបានសុខដុមរមនាកន្លងម។
លោកបានក្រើនរម្លឹកដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវតែចៀសឱ្យឆ្ងាយពីគ្រឿងញៀន និងឆ្លើយថាទេចំពោះគ្រឿងញៀនគ្រប់ប្រភេទដោយកុំសាកគ្រឿងញៀនសូម្បីតែម្តង ព្រោះថាគ្រឿងញៀននេះវាបំផ្លាញ ដល់សុខភាពបំផ្លាញដល់អនាគតរបស់ខ្លួន គ្រួសារ និងសង្គមជាតិ៕