(សៀមរាប)៖ លោកបណ្ឌិត ឃឹម ប៊ុនសុង ប្រធានគណៈកម្មាធិការ នៃគណបក្សប្រជាជនកម្ពុជា ខេត្តសៀមរាប បានអញ្ជើញចុះជួបសំណេះសំណាល ជាមួយសមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជា និងបេក្ខជនក្រុមប្រឹក្សាឃុំ៦២៥នាក់ នៅឃុំតាសៀម ស្រុកស្វាយលើ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៧។
ក្នុងឱកាសសំណេះសំណាលជាមួយ សមាជិកសមាជិកនាពេលនោះ លោកបណ្ឌិត ប្រធានគណៈកម្មាធិការ នៃគណបក្សខេត្តសៀមរាប បានថ្លែងថា «បច្ចុប្បន្ននេះ ឪពុក ម៉ែ បងប្អូន ទាំងអស់គ្នា បានដឹងហើយថា CPP រួមរស់ជាមួយគ្នា បើមានទុក្ខព្រួយ គឺមានវត្តមានគណបក្សប្រជាជនកម្ពុជា មិនដូចអ្នកថា អ្នកសន្យាខ្យល់ »។
លោកបណ្ឌិត ថ្លែងបន្តថា «តើបងប្អូនដឹងថា ការដឹកនាំបប្រទេសឆ្ពោះមានពេលនេះ មានការអភិវឌ្ឍន៍គ្រប់វិស័យ មានផ្លូវគ្រួស ផ្លូវបេតុង ផ្លូវកៅស៊ូ ផ្លូវអាកាស ស្ពាន ផ្ទះថ្ម ផ្ទះវិឡា សាលារៀន វត្តអារាម និងហេដ្ឋាន ចរនាសម្ព័ន្ធផ្សេងៗជាច្រើន វិស័យសុខាភិបាល វិស័យអប់រំ អ្វីដែលពិសេស នោះគឺសេដ្ឋកិច្ចកម្ពុជាមានកើនឡើង សុខ សន្តិភាព ស្ថេរភាព ស្ងប់ស្ងាត់ ទាំងអស់នេះគឺមានការដឹកនាំប្រទេសដោយគណបក្សប្រជាជនកម្ពុជា មានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា»។ ដូច្នោះហើយបងប្អូន ទាំងអស់ត្រូវជឿលើគណបក្សប្រជាជន។
ជាមួយគ្នានោះដែល លោកបណ្ឌិត បានផ្តល់ជូនសមាជិកទាំងអស់ ក្នុងម្នាក់ៗទទួលថវិកា ២ម៉ឺន រៀល ក្នុងនោះដែលបានផ្តល់អណ្តូងទឹក ២ សម្រាប់ភូមិរហាល និងភូមិដំបូកខ្ពស់៕