(ភ្នំពេញ)៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែឧសភានេះបានបញ្ជាក់តាម Facebook ផ្លូវការរបស់លោកថា រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំបង្គន់សាធារណៈមួយយ៉ាងទំនើប នៅសួនដេអ៉ិន សម្រាប់បងប្អូនប្រើប្រាស់ពេលមកលំហែកម្សាន្ត និងហាត់ប្រាណនៅពេលព្រឹក។
លោក ប៉ា សុជាតិវង្ស សរសេរយ៉ាងដូច្នេះថា «ក្ដាន់មួយគូនេះ ត្រូវបានប្រជាពលរដ្ឋស្គាល់ថាជារូបសំណាក់តំណាងឱ្យសួនក្ដាន់២។ ប្រជាពលរដ្ឋភាគច្រើនតែងនិយមនាំគ្នាហាត់នៅពេលព្រលឹម និងពេលល្ងាច។ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំបង្គន់សាធារណៈមួយយ៉ាងទំនើបនៅសួនដេអ៉ិនសម្រាប់បងប្អូនមកលំហែកម្សាន្តកាន់តែច្រើននៅភូមិសាស្ត្រសួនទាំងពីរនេះ»៕