(សៀមរាប)៖ ដោយមានការចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ត្រី ហ៊ូ វ៉ាន់នី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌក្រុងសៀមរាប បានធ្វើឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ពន្ធ័ករណីអំពើលួចមានស្ថានទំងន់ទោស(ប្លន់យកម៉ូតូនិងទូរសព្ទ័រួមទាំងកាបូបលុយ) កាលពីវេលាម៉ោង០១៖១០យប់ ថ្ងៃទីទី១០ ខែមិនា ឆ្នាំ២០១៧ នៅចំណុចក្រោយភោជនីយដ្ឋានស៊ុបឆ្លាម២ ស្ថិតក្នុងក្រុមទី៥ភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប។
* ដំណើររឿងមានដូចតទៅ៖
បន្ទាប់ពីបានទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះ ឈ្មោះហេង សំណាង(ហៅជេស) ភេទប្រុស អាយុ២៦ឆ្នាំ និងដោយមានការណែនាំពីលោកវរសេនីយ៍ឯកភឹង ចិន្តារ៉េតស្នងការរងទទួលផែនព្រហ្មទណ្ឌ ក៏ដូចជាលោកវរសេនីយ៍ឯកទិត្យ ណារ៉ុងអធិការនគរបាលក្រុងសៀមរាប ដឹកនាំកំលាំងចុះស្រាវជ្រាវផ្ទាល់ដោយលោកវរសេនីយ៍ត្រីនួន សក្តិ័ចំរើនរិទ្ធ អធិការរងទទួលផ្នែកនគរបាលយុត្តិធម៍ បានចុះធ្វើការស្រាវជ្រាវ និងស៉ើបអង្កេតដោយលទ្ធផល នៅថ្ងៃទី១២ខែឧសភាឆ្នាំ២០១៧ នេះ កំលាំងនគរបាល យើងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ជាបន្តបន្ទាប់។
ជនសង្ស័យទី១៖ ឈ្មោះ ជីវ លាភហេង(ហៅម៉ាប់) ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅនៅភូមិត្រពាំងសេះ សង្កាត់គោកចក ធ្វើការឃាត់ខ្លួននៅវេលាម៉ោង១០៖២០នាទី នៅចំណុច ភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប។ ជនសង្ស័យទី២៖ ឈ្មោះម៉ី គឹមឆេង(ហៅអូន) ភេទប្រុស អាយុ២២ឆ្នាំមុខរបរមិនពិតប្រាកដ មានទីលំនៅនៅភូមិ បន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ធ្វើការឃាត់ខ្លួននៅវេលាម៉ោង១២:០០នាទី នៅនិងផ្ទះជនសង្ស័យផ្ទាល់។
យោងតាមចំលើយសារភាពរបស់ជនសង្ស័យឈ្មោះជីវ លាភហេង(ហៅម៉ាប់) បានឲ្យដឹងថា នៅថ្ងៃទី១០ខែមិនាឆ្នាំ២០១៧វេលាម៉ោងប្រហែល២១:៣០នាទីមានឈ្មោះ ម៉ម រាជថា បានទូរសព្ទ័មកបបួលខ្លួន ជិះម៉ូតូដើរលេង ដោយមាន ឈ្មោះឆេង វលក្ខណ៍ ឈ្មោះសៀង បញ្ញា(ហៅញ៉ា) ជិះម៉ូតូសរុបចំនួន០២គ្រឿង ទៅអង្គុយលេងនៅបរិវេណសួនច្បារអ៊ុងអឿន ជាប់បុរីប្រិមប្រីយ៍ ស្ថិតក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក នៅវេលាម៉ោង២៤:០០នាទី ស្រាប់តែឃើញ មនុស្សប្រុសស្រីចំនួន០២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកស៊ុមមើអ៉ិច(ZoomerX) ពេលមកដល់ចំណុចដែលក្រុមខ្លួនកំពុងអង្គុយលេង ឈ្មោះម៉ម រាជថា បានហៅគ្នាទាំងអស់ឡើងជិះម៉ូតូទាំង០២គ្រឿង ជិះដេញមនុស្សប្រុសស្រីទាំង០២នាក់នោះ ។ មកដល់ចំណុចក្រោយភោជនីយដ្ឋានស៊ុបឆ្លាម២ ឈ្មោះម៉ម រាជថា បានធាក់ម៉ូតូមនុស្សប្រុសស្រីទាំងពីរនាក់នោះ បណ្តាលអោយដួល ហើយឈ្មោះម៉ម រាជថា បានដកដាវពីក្នុងកែបម៉ូតូ បម្រុងកាប់ទៅប្រុសស្រីទាំងពីរនាក់នោះ ពេលនោះមនុស្សប្រុសស្រីទាំងពីរនាក់នោះ បានផ្តួលម៉ូតូចោល ហើយមនុស្សប្រុសដែលបើកម៉ូតូនោះបានរត់ ហើយមនុស្សស្រីដែលជិះម៉ូតូជាមួុយក៏រត់ចោលម៉ូតូដែរនិងធ្លាក់ទូរសព្ទ័ចំនួនមួយគ្រឿងម៉ាកណូគា(Nokia)ពណ៍ក្រហម ។
ពេលនោះឈ្មោះឆេង វលក្ខណ៍ បានចុះពីលើម៉ូតូរើសទូសព្ទ័ ហើយឈ្មោះម៉ម រាជថា និងឈ្មោះឆេង វលក្ខណ៍ រួមទាំងឈ្មោះសៀង បញ្ញា បានយកម៉ូតូរបស់មនុស្សប្រុសស្រីទាំងពីរនាក់រួមនិងម៉ូតូរបស់ពួកគេមួយគ្រឿងទៀតជិះគេចខ្លួនបាត់ ចំណែកខ្លួនក៏ជិះម៉ូតូរបស់ខ្លួនត្រឡប់ទៅផ្ទះវិញ។លុះដល់វេលាម៉ោង១១:០០នាទីថ្ងៃត្រង់ថ្ងៃខែដដែល ឈ្មោះម៉ម រាជថា បានហៅខ្លួនអោយទៅជួប ហើយអោយលុយមួយចំនួន។ទើបខ្លួនដឹងថាលុយនេះ បានមកពីការដាក់បញ្ចាំម៉ូតូនេះ នៅកន្លែងបញ្ចាំមួយកន្លែង នៅម្តុំជិតកែងផ្សារញ៉ែ ចំនួន៣៣០ដុល្លា ។
*វត្ថុតាងដកហូតបាន៖
១៖ ទូរសព្ទ័ម៉ាកណូគា(Nokia)ចំនួន០១គ្រឿងពណ៍ក្រហម
២៖ ម៉ូតូចំនួន០២គ្រឿង ម៉ាកស៊ូមមើអ៉ិច(ZoomerX) និងម៉ាកហុងដាឌ្រីម C125
ក្រោយពេលស្តាប់ចម្លើយរបស់ជនសង្ស័យនគរបាលផ្នែកព្រហ្មទណ្ឌក្រុងសៀមរាប បានស្រាវជ្រាវបន្ថែម ទើបដឹងថា:ឈ្មោះម៉ម រាជថា និងឈ្មោះឆេង វលក្ខណ៍ រួមទាំងឈ្មោះសៀង បញ្ញា(ហៅញ៉ា) កំពុងជាប់ពន្ធនាគាខេត្តសៀមរាប កាលដើមខែមេសាឆ្នាំ២០១៧។ ជនសង្ស័យនិងវត្ថុតាងត្រូវបាននគរបាលផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធីច្បាប់៕