(កំពង់ស្ពឺ)៖ នៅរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៧នេះ នៅឃុំត្រាចទង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ លោក លី សុន និងលោក អ៊ុក កោសា ដែលជាប្រធានក្រុម និងអនុប្រធានក្រុមការងារបក្សប្រជាជនចុះជួយ ស្រុកឧដុង្គ បានចុះជួបសមាជិកបក្ស ចំនួន៣ភូមិ គឺ ភូមិតាឡក ភូមិត្រាចទង ភូមិព្រៃតាជ័យ ចំនួន៣០០នាក់ ដើម្បីស្វែងយល់អំពីការបោះឆ្នោតនាពេលខាងមុខ។
លោកបណ្ឌិត អ៊ុក កោសា បានលើកឡើងថា បើយើងជាសមាជិកបក្ស ដែលបានគាំទ្រនយោបាយបក្សប្រជាជន តែបងប្អូនមិនបំពេញខ្លួនជាពលរដ្ឋ ឬមិនបានបោះឆ្នោតជូនបក្សដែលខ្លួនស្រឡាញ់ពេញចិត្តនោះទេ ហាក់បីដូចជាយើងមិនបានគាំទ្រដែរ។
លោកបណ្ឌិតបានបន្តថា ទោះបីយ៉ាងណាយើងជាសមាជិកបក្សត្រូវចេះអប់រំ ដល់បងប្អូនប្រជាពលរដ្ឋឲ្យបានយល់ពី ភាពចាំបាច់នៃការបោះឆ្នោតរបស់គាត់ ដោយបញ្ជាក់យើងជាពលរដ្ឋម្នាក់បោះឆ្នោតមួយសន្លឹកមានសិទ្ធិបញ្ចេញឆន្ទៈយើងមួយ មិនចាំបាច់ជឿលើការឃោសនារបស់អ្នកណាផងដែរ ។
ជាការពិតប្រជាពលរដ្ឋម្នាក់ៗត្រូវនាំគ្នាអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដើម្បីការពារឆន្ទៈរបស់ខ្លួនដែលបានគាំទ្របក្ស ដែលខ្លួនគិតថាបានដឹកនាំ ប្រកបដោយការអភិវឌ្ឍន៏ និងមានសន្តិភាព និងបានធ្វើឲ្យជីវភាពយើងបានសុខដុមរមនាកន្លងម។
បន្ទាប់ពីបានសំណេះសំណាលចប់ក្រុមការងារ បានឧបត្ថម្ភសាប៊ូម្សៅ៣០០គីឡូក្រាម និងត្រីខកំប៉ុងចំនួន៣០០កំប៉ុង ថវិកាចំនួន៩៨ម៉ឺនរៀលផងដែរដល់សមាជិកបក្សប្រជាជន៕