(បន្ទាយមានជ័យ)៖ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណៈកម្មាធិការកណ្ដាល ចុះជួយខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៧នេះ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយ សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា ចំនួន៣,៨០០នាក់ ដែលប្រជាពលរដ្ឋមកពីឃុំចំនួន២ ស្រុកមង្គលបូរី ដើម្បីណែនាំពីការងារពង្រឹងបក្ស និងការងារឆ្ពោះទៅកាន់ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ ។
ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្ដេពញាចក្រី ហេង សំរិន សម្ដេចក្រឡាហោម ស ខេង សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដ៏ទៃផ្សេងទៀតដែលតែងតែគិតគូរចំពោះសុខទុក្ខ និងការរស់នៅរបស់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជារបស់យើង ។
គណបក្សប្រជាជនកម្ពុជាដែលកំពុងដឹកនាំប្រទេស គឺជាអ្នកនាំយកសន្តិភាព និងស្ថេរភាពជូនប្រជាជនទូទៅ ជាពិសេសគឺបានថែរក្សាសន្តិភាព និងស្ថេរភាពក្នុងប្រទេសរហូតដល់បច្ចប្បន្ន និងទៅថ្ងៃអនាគត់ នេះជាការលើកឡើងរបស់ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ថ្លែងក្នុងឪកាសពិធីជួប សំណេះសំណាល់ជាសមាជិកគណបក្សប្រជាជនកម្ពុជា ឃុំសឿ និងឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ
ថ្លែងក្នុងឪកាសនោះ ឧបនាយករដ្ឋមន្ត្រី បានស្នើអោយអង្គពិធីយើងទាំងមូលក្រោកឈរ ស្មឹងស្មាត ចូលរួមរំលែកទុក្ខ និងគោពរវិញ្ញណក្ខន្ធ ដល់យុទ្ធជនដែលបានពលីជីវិតក្នុងបេសកម្មអង្គការសហប្រជាជាតិនៅអាហ្រ្វិកកណ្ដាលនាពេលថ្មីៗនេះ ។
ក្នុងនោះដែរឧបនាយករដ្ឋមន្ត្រី បានក្រើនរម្លឹកដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវតែចៀសឱ្យឆ្ងាយពីគ្រឿងញៀន និងឆ្លើយថាទេចំពោះគ្រឿងញៀនគ្រប់ប្រភេទដោយកុំសាកគ្រឿងញៀនសូម្បីតែម្តង ព្រោះថាគ្រឿងញៀននេះវាបំផ្លាញ ដល់សុខភាពបំផ្លាញដល់អនាគតរបស់ខ្លួន គ្រួសារនិងសង្គមជាតិ។
មុននឹងបព្ចាប់ ឧបនាយករដ្ឋមន្ត្រី ក៏បានឧបត្ថម្ភ សមាជិកសមាជិកា ក្នុងម្នាក់ៗទទួលបានសារុង១ គណបក្សទាំងពីរឃុំ ក្នុងមួយឃុំៗទទួលបាន ថវិកា១លានរៀល, វិទ្យាល័យរោងគោថវិកា៥០មុឺនរៀល, អតីតវិរៈជន៥០មុឺនរៀល ជនរងគ្រោះដោយសារភ្លើងឆេះផ្ទះ កាលពីយប់មិញចំនួនពីរគ្រួសារ ថវិកា១០មុឺនរៀល, សារុង៥, អង្ករ៥០គីឡូ, ទឹកសុីអីវ ២យួរ, ទឹកត្រី ២យួរ និងកម្លាំងការពារថវិកា១លានរៀលផងដែរ ៕