(ព្រៃវែង)៖ នៅព្រឹក​ថ្ងៃ​ទី​១៣​ ខែឧសភា​ ឆ្នាំ​២០១៧នេះ លោក ស​ សុខា​ អ្នកដំណាងរាស្រ្ត​មណ្ឌល​ព្រៃវែង​ និង​ជា​អនុប្រធាន​សហភាព​សហព័ន្ធ​យុវជនកម្ពុជា​ និង​លោកស្រី​បាន​អញ្ជើញ​ជា គណ:អធិបតី​សម្ភោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​អណ្តូង​ទឹក​ចំនួន​១៥ ជូនប្រជាពលរដ្ឋ​ និង​ដាំដើម​ឈើ​ចំនួួន​១០,០០០ដើម​ នៅ​ស្រុក​ព្រះស្តេច​ ខេត្តព្រៃវែង។

ពិធីនេះត្រូវបានរៀបចំដោយ​ក្រុម​ការ​ងារ​ សម្របសម្រួល​បច្ចេកទេស​កុមារ​ និង​យេនឌ័រ​ក្រសួង​បរិស្ថាន​ សហការដោយ​គម្រោង​ជំរុញ​ភាព​ធន់ ​និង​ការ​ប្រែប្រួល​អាកាសធាតុ​របស់​សហគមន៍​ជនបទ​។

លោក ស សុខា បាន​ផ្តល់​អនុសាសន៍​ល្អ​ៗជាច្រើន​ និង​បាន​ជំរុញ​លើកទឹកចិត្ត​ ដល់​សិស្សានុសិស្ស​ អោយខិតខំរៀន​សូត្រ​ដើម្បី​អនាគត​ខ្លួន​ និង​អភិវឌ្ឍន៍​ប្រទេស​អោយបាន​រីកចំរើន​រុងរឿង​។ កម្មវីធី​សម្ភោធ​អណ្តូង​ និង​ដាំ​ដើមឈើ​នេះ ​បាន​ផ្តល់​ដល់​សាធារណ​ជន​ សាលារៀន​នូវ​សារប្រយោជន៍​ជាច្រើន​សម្រាប់​សហគមន៍​ជនបទ​ ដោយ​ចូលរួម​ចំណែក​យ៉ាង​ធំធេង​ ក្នុង​ការ​កាត់បន្ថយ​នូវ​ការ​ប្រែប្រួល​អាកាសធាតុ​ ផ្តល់​ទឹកស្អាត​សម្រាប់​ប្រើ​។

កម្មវីធី​រួមមាន​៖

* ការ​ប្រគល់​កូន​ឈើ​ដល់​ប្រជាពលរដ្ឋ​ដែល​ចូលរួម​មាន​កូន​ឈើ​ហូបផ្លែ​ ៥០០០​ដើម​ និង​ឈើព្រៃ៥០០០ដើម​
* ចែក​សម្ភារសិក្សា​ ដល់​សិស្សានុសិស្សចំនួន ​២០០នាក់
* ប្រគល់រទេះដល់​កុមារ​ពិការ​ចំនួន​២នាក់
* ដាំកូន​ឈើ​ចំនួន ១០០០០ដើម​
* អណ្តូងទឹកចំនួន ​១៥​ អណ្តូង។