(ភ្នំពេញ)៖ ជនដៃដល់ដែលលួចស្ទាក់កាប់លើបុរសជា មេកាសំណង់ម្នាក់បណ្តាលឱ្យ រងរបួសធ្ងន់ធ្ងរនៅសល់ តែដង្ហើមចង្រិតនោះ ពេលនេះកម្លាំងនគរបាលខណ្ឌពោធិ៍សែន ស៊ើបអង្កេតស្រាវជ្រាវចាប់ម្នាក់ហើយ ខណ:បក្ខពួក២នាក់ផ្សេងទៀត ដែលរួមគំនិតកំពុងរត់គេចខ្លួន។
ជនដៃដល់និងបក្ខពួកទាំងនេះ បានរត់គេចអស់រយៈពេល៦ថ្ងៃ ដោយសម្ងំលាក់ខ្លួន នៅស្រុកសំរោងទងខេត្តកំពង់ស្ពឺ។ប្រតិបត្តិការឃាត់តាមចាប់ខ្លួនជនដៃដល់ខាងលើនេះបានធ្វើឡើងនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៧ នៅភូមិអូតានន ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្តឺ។
អធិការនគរបាលខណ្ឌពោធិសែនជ័យ លោក យឹម សារ៉ាន់ បានបញ្ជាក់ថា ក្រោយមានករណីនេះកើតឡើង កម្លាំងរបស់លោក ក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ ជួន សុវណ្ណ និងក្រោមការសម្របសម្រួលពីលោក ស្រេង មុនី បានធ្វើការស្រាវជ្រាវរហូតឈានដល់ ការចាប់ខ្លួននៅខេត្តកំពង់ស្ពឺ។
សូមបញ្ចាក់ថា បុរសជាមេការសំណង់ម្នាក់ត្រូវបាន ក្រុមជនសង្ស័យ៣នាក់ដែលស្នាក់នៅផ្ទះជួលក្បែរគ្នាស្ទាក់កាប់ ជាច្រើនកាំបិតនៅមុខបន្ទប់ បណ្តាលឱ្យរងរបួសធ្ងន់នៅ សល់ដង្ហើមចង្រិតត្រូវបានបងប្អូនដឹងយកទៅសង្គ្រោះប ន្ទាន់នៅឯមន្ទីពេទ្យកាលម៉ែតភ្លាមៗ បន្ទាប់ពីពួកគេបាន ទាក់ពាក្យសំដីគ្នាកាលពីប៉ុន្មានថ្ងៃមុន។
ករណីហិង្សដោយចេតនាមួយនេះ បានបង្កឱ្យមានកាភ្ញាក់ ផ្អើលយ៉ាងខ្លាំងនៅវេលាម៉ោង ០៧និង២០នាទីយប់ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៧នេះ នៅចំណុចប្លុក បុរីសូឡា ផ្ទះជួលភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
នាយប៉ុស្តិ៍ស្តីទីនគរបាលចោមចៅបានឱ្យដឹងថា ជនរងមានគ្រោះឈ្មោះ ណែម ឌៀ អាយុ៣២ឆ្នាំ មុខរបរមេការ សំណង់ស្នាក់នៅ ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យស្រុកកំណើត ភូមិរកាទង ឃុំទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ចំណែកជនសង្ស័យ ឈ្មោះ គង់ គីម ហៅវែង ឬ កុក អាយុ៣៥ឆ្នាំ មុខរបរស្នាក់ នៅមិនពិតប្រាកដមានស្រុកកំណើតនៅ ភូមិអូរំចេក ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
នាយប៉ុស្តិ៍ស្តីទីដដែលបានបន្តថា ដំណើរឿងនៅមុនកើតហេតុ ជនរងគ្រោះនិងជនសង្ស័យកាលពីប៉ុន្មានថ្ងៃមុន ប្រហែល២ទៅ៣ ទៅហើយពួកគេធ្លាប់ ត្រូវបានទាស់និងទាក់ពាក្យសំដីគ្នា លុះមកដល់ម៉ោងថ្ងៃ កើតហេតុខាងលជនរងគ្រោះនិងមិត្តភ័ក្រម្នាក់ទៀត បានជិះម៉ូតចេញពីបន្ទប់ជួលកន្លែងកើតហេតុខាងលើ ដើម្បីទៅទិញទឹកត្នោតជូរ នៅក្បែរស្រះព្រះទន្លេរួចហើយ ក៏ត្រឡប់មកបន្ទប់វិញក៏ត្រូវជនសង្ស័យ មានគ្នា៣នាក់ទាញ់ដាវ១ដើម កាប់ទៅលើជនរងគ្រោះ៣កាំបិត បណ្តាលឱ្យរបួសធ្ងន់៣កន្លែង ចំ ចំហៀងមុខខាងឆ្វេងក្បាល និងដៃធ្ងន់ថ្ងូរនៅសល់ដង្ហើមចង្រិតត្រូវបានបងប្អូន ដឹកយកទៅសង្គ្រោះអាយុជីវិតជាបន្ទាន់ នៅមន្ទីពេទ្យកាលម៉ែត៕