Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តើបញ្ហាឧបទ្វីបកូរ៉េ អាចនិងក្លាយជារដ្ឋអ៉ីស្រាអែល និងប៉ាឡេស្ទ្រីន នៅអាស៊ី?

13-05-2017 11:08

(ភ្នំពេញ)៖ អ្នកជំនាញផ្នែកអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងប្រាប់អង្គភាព Fresh News យ៉ាងខ្លីថា អំពីបញ្ហាឧបទ្វីបកូរ៉េ បើមិនចង់ឲ្យ ក្លាយជារដ្ឋអ៉ីស្រាអែល និងប៉ាឡេស្ទីននៅអាស៊ីទេ គួរគប្បីកុំយកអាមេរិកធ្វើជាបងធំខ្លំាងពេក បើពុំដួច្នេះទេ បញ្ហាឧបទ្វីបកូរ៉េ អាចនិងក្លាយជារដ្ឋអ៊ីស្រ្ដាអែល និងប៉ាឡេស្ទីននៅអាស៊ីជាពុំខាន។

លោក រត្ន័ សណ្ដាប់ បានបន្ដថា បញ្ហារដ្ឋអ៉ីស្រាអែល និងប៉ាលេស្ទីន ដែលបង្កជាសង្រ្គាមរុំារ៉ៃជាច្រើនឆ្នំាមកនេះ គឺដោយសារតែអាមេរិកជាបងធំលើ រដ្ឋអ៊ីស្រាអែលនេះឯង តែលទ្ធផលគឺអាមេរិកពុំមានសមត្ថភាពដោះស្រាយទ្បើយ។

ជាចុងក្រោយ លោក បានបញ្ជាក់ថា បញ្ហាប្រទេសអាល្លីម៉ង់ទំាងពីរ ដែលឈានដល់ការបង្រួបបង្រួមគ្នាបាន គឺដោយសារតែប្រទេសនេះ ពុំមានបងធំនៅ ពីក្រោយខ្នងខ្លំាងពេកនេះឯង។ នេះជាលក្ខណៈពិសេស ក្នុងនយោបាយបង្រួបបង្រួមជាតិ នៃប្រទេសអាល្លីម៉ង់ទំាងពីរកាលពីអតីតកាល។ ហើយករណីនេះ ក៏មិនខុសពីនយោបាយឈ្នះ-ឈ្នះ របស់កម្ពុជា ក្នុងការបង្រួបបង្រួមជាតិផងដែរ។

សូមបញ្ជាក់ថា នៅក្នុងគោលនយោបាយគណបក្សប្រជាធិបតេយ្យ របស់លោក Moon Jae in ក៏បានលើកទ្បើងផងដែរថា «ប្រទេសកូរ៉េខាងត្បូង គឺមិនចំាបាច់មានទំនាក់ទំនងខ្លំាងពេក ជាមួយសហរដ្ឋអាមេរិក» នោះទេ៕