(ភ្នំពេញ)៖ តាមព័ត៌មាននាយទាហានពីប្រទេសអាហ្រ្វិកកណ្តាល បានឲ្យដឹងថា នៅរសៀលថ្ងៃទី១២​ ខែឧសភា ឆ្នាំ២០១៧ នៅទីបញ្ជាការអង្គការសហ ប្រជាជាតិ ប្រចាំសាធារណរដ្ឋអាហ្វ្រិចកណ្តាល បានរៀបចំពិធីប្រារព្វគោរពវិញ្ញាណខ័ន្ធ ដល់កងទ័ពមួកខៀវកម្ពុជា និងម៉ារ៉ុក ដែលបានពលីជីវិត ក្នុងបុព្វហេតុមនុស្សធម៌ពិភពលោក ដោយការវាយប្រហារបស់ក្រុមពួកឧទ្ទាម កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧។

ទាហានមួកខៀវកម្ពុជា ៤រូប ដែលពិលីជីវិតនោះរួមមាន៖ លោកពលបាលឯក (ឋានន្តរស័ក្តពិតប្រាកដ អនុសេនីយ៍ទោ) អ៊ឹម សំ បុគ្គលិកបើកបរប៊ុលដូស៊ែរ, លោកអនុសេនីយ៍ត្រី ស៊ាន នរិន្ទ (ព្រិន្ទបាលទោ) ជំនួយការត្រួតពិនិត្យគុណភាព, លោកពលបាលឯក មុំ តុលា (ព្រិន្ទបាលទោ) ជំនួយការបើកបរអ៊ិស្ការវ៉ាទ័រ និង លោកអនុសេនីយ៍ត្រី ម៉ៅ អេង (អនុសេនីយ៍ឯក) បុគ្គលិកពេទ្យ៕