(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ នៅវេលាម៉ោង ៧៖០០នាទីយប់)។ រាយការណ៍ដោយ លោក លឹម ជាវុត្ថា, កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត , លោក សៀ សៀកឡេង និង លោក អាន សុគន្ធារ៉ា៖
* ព័ត៌មានជាតិ (Cambodia News)
១៖ ក្រុមគ្រួសារសព ទាហានមួកខៀវកម្ពុជាទាំង៤រូប នឹងទទួលបានប្រាក់សំណង៧ម៉ឺនដុល្លារពីអង្គការសហប្រជាជាតិ ខណៈដែលសពនឹងដឹកមកដល់កម្ពុជា យ៉ាងឆាប់បំផុត ២សប្តាហ៍ទៀត
២៖ អ្នកកាសែត ឌឹ ខេមបូឌា ដេលី ដែលរងការបណ្តេញចេញពេលមានជំងឺ បាននិយាយថា ការចុះផ្សាយរបស់កាសែត The Cambodia Daily ចំពោះរូបលោក ស្មើនឹងការដុតសម្លាប់ជីវិតលោកទាំងរស់
៣៖ ទីបំផុត ! ពលរដ្ឋអគារប៊ូឌិញ សម្រេចទទួលយកសំណង ១,៤០០ដុល្លារ ក្នុងមួយម៉ែត្រការេ ជាថ្នូរនឹងការចាកចេញ
៤៖ កូនប្រុសតារាកំប្លែងនាយ ហុង ដា ដែលសម្លាប់ម្ដាយចុង ត្រូវបានកម្លាំងអាវុធហត្ថតាមចាប់ខ្លួនបានហើយ នៅក្នុងខណ្ឌជ្រោយចង្វា
៥៖ អ្នកនាំពាក្យ គ.ជ.ប៖ ទឹកខ្មៅយកមកពីប្រទេសឥណ្ឌា ដែលពិសោធន៍ឃើញលុបជ្រះ បានដោះស្រាយរួចហើយ
៦៖ តាមការផ្សងរបស់គោឧសភរាជ បានបង្ហាញថា ការបង្កបង្កើនផលឆ្នាំនេះ ស្រូវ ពោត និងសណ្តែក ទទួលបានផលល្អប្រសើរ
៧៖ ក្រសួងសេដ្ឋកិច្ច ជំរុញឲ្យអភិបាលរាជធានី-ខេត្ត អនុវត្តឲ្យបានត្រឹមត្រូវ ចំពោះសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការលុបចោលការបង់ថ្លៃភាស៊ី ចំពោះពលរដ្ឋលក់តាមកញ្ច្រែង កញ្ចើ ល្អី !
៨៖ គណៈកម្មាធិការ កែទម្រង់ប្រព័ន្ធយុត្តិធម៌កម្ពុជា បើកយុទ្ធនាការ១០០ថ្ងៃ ដើម្បីវាយតម្លៃគុណភាព និងប្រសិទ្ធភាពតុលាការ នៅទូទាំងប្រទេស
៩៖ ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២១ ខែឧសភា ភ្លៀងនឹងបន្តធ្លាក់ទូទាំងប្រទេស សូមប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតរន្ទះ និងខ្យល់កន្ត្រាក់!
* ព័ត៌មានអន្តរជាតិ (World News)
១៖ កូរ៉េខាងជើង តាមប្រមាញ់ជនសង្ស័យដឹកនាំផែនការលួចធ្វើឃាតលោក គីម ជុងអ៊ុន
២៖ ទោះបីជា នាយក FBI ត្រូវបញ្ឈប់ពីតំណែង ប៉ុន្តែការស៊ើបអង្កេតរឿងរុស្ស៊ីលូកដៃចូលការបោះឆ្នោត ប្រធានាធិបតីអាមេរិកនៅតែបន្ត
៣៖ CIA អាមេរិក បានថ្លែងថា «អាវុធនុយក្លេអ៊ែរ និងគ្រាប់មីស៊ីលកូរ៉េខាងជើង នៅតែជាការគំរាមខ្លាំងបំផុតដល់ទីក្រុងវ៉ាស៊ីនតោន!»៕