(ភ្នំពេញ)៖ លោក ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តីឡាវ បានចាកចេញពីប្រទេសកម្ពុជាហើយ នាល្ងាចថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧នេះ បន្ទាប់ពីបានចំណាយពេលពីរថ្ងៃ ដើម្បីចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីតំបន់អាស៊ាននៅក្នុងប្រទេសកម្ពុជា។
ដំណើរនិវត្តន៍របស់លោក ថងលូន ស៊ីស៊ូលីត ត្រូវបានជូនដំណើរដោយលោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល។
សូមបញ្ជាក់ថា លោក ថងលូន ស៊ីស៊ូលីត បានអញ្ជើញមកប្រទេសកម្ពុជាតបតាមការអញ្ជើញរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក៕