(ភ្នំពេញ)៖ មុននឹងអ្នកសំរេចចិត្ត ទិញសំភារៈប្រើប្រាស់ក្នុងគេហដ្ឋាន អ្នកពិតជាត្រូវគិតថា របស់ទាំងអស់នោះ ពិតមានជាគុណភាពល្អ និងអាយុកាល នៃការប្រើប្រាស់បានយូរប៉ុនណា? ប្រសិនបើអ្នកជ្រើសរើសខុស អ្នកពិតជាមានផលវិបាកជាច្រើន។
ម៉ាស៊ីនត្រជាក់ LG ត្រូវបានផលិតឡើង ដើម្បីផ្គត់ផ្គង់ និងបំពេញតំរូវការ ដល់អ្នកប្រើប្រាស់ ជាពិសេសគិតពីផាសុខភាព និងមានមុខងាជាច្រើន ដែលផ្ដល់អត្ថប្រយោជន៍ ក្នុងការប្រើប្រាស់។ ម៉ាស៊ីនត្រជាក់ LG បានភ្ជាប់មកជាមួយបច្ចេកវិទ្យា LG Smart Inverter ស៊ីភ្លើងតិច និងព្រមទាំងជួយសន្សំសំចៃ អគ្គិសនីរហូតដល់ ៦៥% ប្រៀបបីដូចជាជួយសន្សំប្រាក់ បានដ៏ច្រើន ដោយអ្នកមិនដឹងខ្លួន។ រួមជាមួយសំឡេងដ៏ស្ងាត់ ដែលមិនធ្វើឲ្យមានការប៉ះពាល់ ដល់ដំណេករបស់លោកអ្នក រឹតតែពិសេសនោះ គឺជួយឲ្យឆាប់ត្រជាក់ជាងពេល ដែលយើងបើកម៉ាស៊ីនត្រជាក់ធម្មតា រហូតដ៏ ៣០% ។
មុខងារ Plasmaster lonizer plus ដែលជួយសម្លាប់មេរោគ និងបាក់តេរី ព្រមទាំងជួយបំបាត់ក្លិនមិនល្អរហូតដល់ ៩៩.៩ %។ ជាទូទៅគេហដ្ឋានរបស់អ្នក តែងតែមានបាក់តេរី និង មេរោគតូចៗ រាប់លានដែលអាចបង្កគ្រោះថ្នាក់ និងប៉ះពាស់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរដល់អ្នក និងគ្រួសារ។ បច្ចេកវិទ្យា Plasmaster lonizer plus ប្រើប្រាស់ជាង 3 លានអ៊ីយ៉ុង ដែល ជួយកាត់បន្ថយនូវបាក់តេរីភាគលិ្អត ដែលអាចបង្កគ្រោះថ្នាក់ ដោយការបញ្ចេញជាង៣លានអ៊ីយ៉ូដ ទៅក្នុងបរិយាកាល។
តើអ្វីទៅជាប្រព័ន្ធ Plasmaster Skin Care? បរិយាកាសដែលស្ងួត អាចបំផ្លាញស្បែក ប្រព័ន្ធ Plasmaster Skin Care បានបព្ចោញជាតិអ៊ីយ៉ូដ ទៅក្នុងបរិយាកាល ដែលវាបានជួយបំលែងទៅជាជាតិទឹក ដែលស្បែកត្រូវការស្រូបយក និងធ្វើឲ្យស្បែកស្រស់ថ្លា ព្រមទាំងធ្វើឲ្យមាន អារម្មណ៍ថាស្បែកមានសំណើម។ អ៊ីយ៉ូដ ដែលអាចថែរក្សាស្បែក គឺជាតិអ៊ីយ៉ូដ ដែលបព្ចោញដោយ Plasmaster បានចូលផ្សំជាមួយនឹងម៉ូលេគុលទឹក នៅក្នុងខ្យល់ ដើម្បីបង្ដើតបានជាគ្រាប់ដំណក់ទឹកដ៏តូចៗបំផុត ដែលអាចជ្រាបចូល ទៅក្នុងស្បែក ដើម្បីរក្សាស្បែកនឹងធ្វើឲ្យស្បែកមានសំណើម។
មុខងារ Plasmaster TM Auto Cleaning ជាមុខងារសម្លាប់មេរោគ និងបាក់តេរីដោយស្វ័យប្រវតិ្ត ។ បញ្ហមេរោគ និងបាក់តេរី តែងតែកើតឡើងជាបញ្ហចម្បង ព្រោះរាល់ពេលដែលលោកអ្នក ប្រើប្រាស់ម៉ាស៊ីនត្រជាក់កាន់តែយូរ ម៉ាស៊ីនត្រជាក់ពិតជា មានបាក់តេរី និង ផ្សិត រីកលូតលាល់នៅពេលមានការផ្ទាស់ប្ដូរកំដៅ របស់ម៉ាស៊ីនត្រជាក់។ ដូច្នេះហើយទើបមុខងារ Plasmaster TM Auto Cleaning ជួយសំអាតតាមរយៈការបញ្ចេញ អ៊ីយ៉ូដលាងសំអាត ដោយស័្វយប្រវតិ្តអាចរារាំងការកកើតនៃ ធូលី បាក់តេរី និង ផ្សិតនៅពេលមានកំដៅ វាក៏បានផ្ដល់នូវខ្យល់បរិសុទ្ធ និងប្រកបដោយផាសុកភាព និងបំបាត់នូវភាគលិ្អតដែលអាចបង្ក គ្រោះថ្នាក់ដល់សុខភាព។
ទំាងអស់នេះ គឺជាចំណុចពិសេសៗ និងបច្ចេកវិទ្យារបស់ម៉ាស៊ីន ត្រជាក់ LG ដែលអ្នកគួរតែជ្រើសរើស សំរាប់ការប្រើប្រាស់នៅក្នុងផ្ទះ និងក្រុមគ្រួសាររបស់លោកអ្នក។
LG BrandShop មានការដាក់តាំងបង្ហាញ ផលិតផលម៉ាស៊ីនត្រជាក់ គ្រប់ម៉ូដែលដែលលោកអ្នកចង់បាន ហើយលោកអ្នកក៏អាចទទួល បានការពិក្សាអំពីការប្រើប្រាស់ម៉ាស៊ីន ត្រជាក់ទៅតាមទីតាំង ទំហំបន្ទប់ ឬគេហដ្ឋាន របស់លោកអ្នក។
ទំនាក់ទំនងបន្ថែម ០២៣ ៨៨៨ ១៩៩ / ០២៣ ២២២ ៦៩៩ ៕