(ភ្នំពេញ)៖​ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដី​ជូន​ដំណឹង ស្ដី​ពីការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ ទៅ​សិក្សា​នៅ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម​ ក្នុង​ឆ្នាំ​សិក្សា​២០១៧-២០១៨ ចំនួន៩៩នាក់ ក្នុងនោះរួមមានថ្នាក់បណ្ឌិត និងអនុបណ្ឌិតចំនួន២០នាក់ និងថ្នាក់បរញ្ញាបត្រចំនួន៧៩នាក់។

ក្រសួងបានឲ្យដឹងថា កាលបរិច្ឆេទផុត​កំណត់​ទទួល​ពាក្យ​ថ្ងៃ​ទី​១០ ខែ​មិថុនា ឆ្នាំ​២០១៧។ សម្រាប់កន្លែងដាក់ ពាក្យ​នៅ​ការិយាល័យ​អាហារូបករណ៍ និង​កម្មសិក្សា​នៃ​នាយកដ្ឋាន​ទំនាក់​ទំនង​វប្បធម៌ និង​អាហារូបករណ៍​ដែល​មាន ​អាសយដ្ឋាន​អគារ​លេខ​២៣ ផ្លូវ​៣៦៩ ខាងកើត​ស្ថានីយ​ទូរទស្សន៍​អប្សរា​ប្រហែល​៥០ម៉ែត្រ៕