(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សែម សុវណ្ណី អគ្គនាយកនៃមជ្ឈមណ្ឌលជាតិសម្រាប់កងកម្លាំងរក្សាសន្តិភាព និងបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះ បានរៀបរាប់ពីដំណើរសាច់រឿង របស់ទាហានមួកខៀវកម្ពុជា ដែលត្រូវបានក្រុមឧទ្ទាមវាយប្រហារ បណ្ដាលឲ្យស្លាប់ចំនួន៤នាក់ នៅសាធារណរដ្ឋអាហ្វ្រិកកណ្ដាល។
ការរៀបរាប់នេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧នេះ ក្នុងពិធីគោរវិញ្ញាណក្ខន្ធ និងសន្និសីទកាសែត នៅមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្ដិភាព បោសសំអាតមីន និងកាកសំណល់សង្គ្រាម។
សូមស្ដាប់ការរៀបរាប់របស់នាយឧត្តមសេនីយ៍ សែម សុវណ្ណី ដែលមានខ្លឹមសារទាំងស្រុងនៅខាងក្រោមនេះ៖