(ភ្នំពេញ)៖ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ចេញសេចក្ដីប្រកាស ស្ដីពីការដាក់ឲ្យអនុវត្តគោលការណ៍រួម នៃការកំណត់ថ្លៃលក់ទឹកស្អាត ដែលផលិត និងផ្គត់ផ្គង់ដោយអ្នកផ្ដល់សេវាទឹកស្អាត (ទាំងផ្នែកសាធារណៈ និងផ្នែកឯកជន) ក្រោមសមត្ថកិច្ចគ្រប់គ្រង់ របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម។
ក្នុងសេចក្ដីប្រកាស ដែលអង្គភាពព័ត៌មាន Fresh News ទើបទទួលបាននៅរសៀលនេះ បានបញ្ជាក់ឲ្យដឹងថា ថ្លែលក់ទឹកស្អាត ត្រូវបែកចែកទៅតាមកម្រិតអ្នកប្រើប្រាស់ ដោយកំណត់ដូចខាងក្រោម៖
* កម្រិតប្រើប្រាស់ចាប់ពី ០ម៉ែត្រគូប ដល់៣ម៉ែត្រគូប ថ្លៃលក់ទឹកស្អាតត្រូវបានកំណត់ ស្មើនឹងថ្លៃដើមផលិត ដោយផ្អែកលើការគិតគូ អំពីជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ដែលមានចំណូលទាប។
* កម្រិតប្រើប្រាស់ចាប់ពី ៤ម៉ែត្រគូប ឡើងទៅ ថ្លៃលក់ទឹកស្អាតត្រូវកំណត់កម្រិត ថ្លៃមួយដោយឡែក ផ្អែកតាមភូមិសាស្រ្តជាក់ស្ដែងនីមួយៗ ដោយមានការឯកភាព ពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឈរលើស្មារតីការពារ ផលប្រយោជន៍ប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់ និងអ្នកផ្ដល់សេវាកម្មទឹកស្អាត។
យោងតាមសេចក្ដីប្រកាសដដែល បានបញ្ជាក់ថា ការកំណត់ថ្លៃលក់ទឹកស្អាតតាមគោលការណ៍រួមនេះ ចាប់អនុវត្តពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧ តទៅ។
សូមជម្រាបថា ប្រកាសនេះ គឺអនុវត្តតាមអនុសាសន៍ របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ដែលបានលើកឡើង នៅក្នុងពិធីសម្ពោធអគាររដ្ឋបាលសាលាខេត្តថ្មី និងហេដ្ឋារចនាសម្ព័ន្ធនានា នៅខេត្តត្បូងឃ្មុំ នាពេលកន្លងទៅថ្មីៗនេះ។
សូមអានសេចក្ដីប្រកាសទាំងស្រុង របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដូចខាងក្រោមនេះ៖