(ភ្នំពេញ)៖ បុរីភ្នំពេញថ្មី-គំរោងថ្មី ដឹហាម៉ូនីវីល្ល ផ្តល់ការបញ្ចុះតម្លៃពិសេសដល់ទៅ៣% សម្រាប់អតិថិជនដែល កក់ផ្ទះវីឡាណាមួយក្នុង គំរោងថ្មី ដឹហាម៉ូនីវីល្ល ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី។
គំរោងដែលស្របតាមស្តង់ដារមិនធ្លាប់មាននេះ ក្រុមហ៊ុនបានខិតខំរៀបចំឡើង ដោយជ្រើសរើសយក ទីតាំងសម្រាប់លក់ ដែលមានភូមិសាស្ត្រល្អ តាមបណ្តោយផ្លូវ ៥៩៨ ឬ ផ្លូវ ជា សុផារ៉ា ដែលមានចំងាយ ប្រមានត្រឹមតែ១គីឡូមែត្រ ពីរង្វង់មូលខេមកូស៊ីធី ឬ១.៥គីឡូមែត្រពីផ្សារទំនើបអីអនម៉លទី២ ជាពិសេសគម្រោងនេះ ស្ថិតនៅក្នុងតំបន់ដែលមានការអភិវឌ្ឍន៍ យ៉ាងឆាប់រហ័សនាពេលបច្ចុប្បន្ន និងពេលខាងមុខ។
កញ្ញា ណាំ ម៉ារី តំណាងផ្នែកលក់បុរីភ្នំពេញថ្មីបានថ្លែងឲ្យដឹងថា សម្រាប់គម្រោង ដឹហាម៉ូនីវីល្ល បច្ចុប្បន្នលក់បានប្រមាណ៧០ភាគរយហើយ គម្រោងនេះបានសាងសង់ឡើង បានប្រហែល២០-៣០ភាគរយហើយ។ គម្រោងនេះបានលក់មានការកើនឡើងបន្តបន្ទាប់ ដោយសារទីតាំល្អ សម្រាប់អតិថិជនដែលមានបំណងចង់ បាននូវលំនៅដ្ឋានដ៏ល្អប្រណិត មានសុវត្ថិភាព និងសមត្ថភាពតែងតែមកមើល គម្រោងបុរីភ្នំពេញថ្មី។
កញ្ញាបន្ដទៀតថា សម្រាបគម្រោងដែលលក់បាន៧០ភាគរយ នាពេលបច្ចុប្បន្ននេះ គឺសុទ្ធសឹងតែវីឡាភ្លោះ និងផ្ទះល្វែង។ រហូតដល់ពេលនេះ គម្រោងបុរីភ្នំពេញថ្មី ដឹហាម៉ូនីវីល្ល ក៏នៅតែមានប្រមូសិន សម្រាប់អតិថិជនចង់ជាវ ប្រភេទផ្ទះវីឡា ឬវីឡាកូនកាត់អាច អញ្ជើញមកបានដោយមាន ការបញ្ចុះតម្លៃ៣ភាគរយដល់អតិថិជន។
ជាមួយគ្នានេះ លោក ភូ សម្បត្តិ ជំនួយការអគ្គនាយកបុរីភ្នំពេញថ្មី បានថ្លែងឲ្យដឹងថា «គម្រោង ដឹហាម៉ូនីវីល្ល បានចាប់ផ្ដើមលក់ប្រមាណជាង៥ខែ ហើយ ដោយការលក់នេះបានដំណើរទៅរីកចំរើនកើនឡើង ជាបន្ដបន្ទាប់ដែរ ហើយក្នុងគម្រោងនេះមានផ្ទះ៤ប្រភេទ»។
លោកថា សម្រាប់ការបញ្ចុះតម្លៃ៣ភាគរយនេះ ធ្វើឡើងដើម្បីអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា។
សូមបញ្ជាក់ថា ក្រុមហ៊ុនបុរីភ្នំពេញថ្មី បានរៀបចំតាមមាត្រដ្ឋាន លំនៅដ្ឋានរស់នៅដ៏ល្អរួចជាស្រេច ដោយមានការចាក់ផ្លូវបេតុងធំទូលាយ តភ្ជាប់ប្រព័ន្ធទឹក ប្រព័ន្ធភ្លើង ប្រព័ន្ធលូ ដែលអមទៅដោយសួនច្បារ មានដើមឈើធំៗស្រស់បំព្រង និងហេដ្ឋារចនាសម្ព័ន្ធ មានសភាពធំទូលាយ៕