(ភ្នំពេញ)៖ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧នេះ ស្ថានទូតបារាំងប្រចាំនៅកម្ពុជា ចេញក្ដីប្រកាសព័ត៌មានផ្លូវការមួយ ស្ដីពី បារាំង និងកម្ពុជា អបអរគុណភាព និងភាពសម្បូរបែបនៃកិច្ចសហប្រតិបត្តិការទ្វេភាគី។
សូមជម្រាបថា នៅថ្ងៃទី១១ ខែឧសភាម្សិលមិញនេះ ស្ថានទូតបារាំង វិទ្យាស្ថានបារាំងនៅកម្ពុជា និងទីភ្នាក់អភិវឌ្ឍន៍បារាំង បានរៀបចំសន្និសីទមួយ ដោយមានការចូលរួមពីតួអង្គសំខាន់ៗ នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសបារាំង និងកម្ពុជា។ ជោគជ័យជាច្រើននៃភាពជាដៃគូរវាងប្រទេសទាំង២ ត្រូវបានលើកយកមកបង្ហាញ ជាពិសេសនៅក្នុងវិស័យអប់រំ សុខាភិបាល ការអភិវឌ្ឍប្រកបដោយចីរភាព នគរូបនីយកម្ម និងការលើកស្ទូយតម្លៃបេតិកភណ្ឌកម្ពុជា។
ព័ត៌មានលម្អិត សូមអានសេចក្ដីប្រកាសព័ត៌មានផ្លូវការ របស់ស្ថានទូតបារាំង ដែលខ្លឹមសារទាំងស្រុងនៅខាងក្រោមនេះ៖