Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញបិទវេទិកា​សេដ្ឋកិច្ចពិភព​លោក​ស្តីពីតំ​បន់​អាស៊ាន ​នាពេល​បន្តិច​ទៀតនេះ

12-05-2017 13:38

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅវេលាម៉ោង ២៖១៥នាទីរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧នេះ នឹងអញ្ជើញបិទវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន។

ពិធីបិទនេះ ត្រូវបានធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ សូមបញ្ជាក់ថា វេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាននេះ ត្រូវបានធ្វើឡើងនៅលើទឹកដីនៃកម្ពុជា ដោយមានការអញ្ជើញចូលរួមពីប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌុយទែតេ លោកនាយករដ្ឋមន្រ្តីឡាវ ថងលូន ស៊ីស៊ូលីត លោកនាយករដ្ឋមន្រ្តីវៀតណាម ង្វៀន ស៊នហ៊្វុក ព្រមទាំងអ្នកវិនិយោគ និងធុរកិច្ចជនជាមេដឹកនាំមកពីបណ្តាក្រុមហ៊ុនល្បីៗ និងធំៗលើពិភពលោកជាច្រើនរូបផងដែរ។

វេទិកានេះ ក៏មានការផ្សាយផ្ទាល់តាមស្ថានីយ៍ទូរទស្សន៍ល្បីៗលើពិភពលោកចំនួន១២ និងតាមកញ្ចក់ទូរទស្សន៍ជាតិ។ អង្គភាពព័ត៌មាន Fresh News ក៏នឹងធ្វើការផ្សាយផ្ទាល់កម្មវិធីបិទវេទិកានេះផងដែរ៕