(សៀមរាប)៖ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប និងលោកស្រី ព្រមទាំងមន្ត្រីរាជការ អាជ្ញាធរដែនដី ដែលជាប់ពាក់ព័ន្ធបានប្រគល់ វិញ្ញាបនបត្រសំគាល់អចលនវត្ថុ ជូនប្រជាពលរដ្ឋចំនួន ៦៥៤ប័ណ្ណ នៅភូមិចុងស្ពាន ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧នេះ។
លោក ឃឹម ប៊ុនសុង បានថ្លែងថា ដោយយោងតាមបទបញ្ជាលេខ០០១ បប ចុះថ្ងែទី០៧ ខែឧសភា ឆ្នាំ២០១២ របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការធ្វើប្រទានកម្មដី ជាកម្មសិទ្ធិជូនប្រជាពលរដ្ឋ ដើម្បីឲ្យប្រជាពលរដ្ឋមានសិទ្ធិប្រើប្រាស់ និងកាន់កាប់ដីធ្លី ឲ្យស្របទៅតាមច្បាប់។
លោក ឃឹម ប៊ុនសុង បានបញ្ជាក់ថា «អាជ្ញាធរខេត្តបានប្រគល់៦៥៤ប័ណ្ណបន្ថែមទៀតជូន ៣៨៨គ្រួសារ ដែលមានផ្ទៃដីសរុបទំហំដី២.១៧៩.៧៦ហិចតា»៕