(ភ្នំពេញ)៖ លោក សាំង សុឥន្ទរិទ្ធ អតីតអ្នកកាសែត The Cambodia Daily នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧នេះ បានចេញលិខិតបដិសេធ ចំពោះការចុះផ្សាយមួយរបស់កាសែតបរទេសមួយនេះ ដែលបានដកស្រង់សម្តីរបស់លោកទៅច្នៃសរសេរតាមគំនិតមិនស្មោះត្រង់។
លោក សាំង សុឥន្ទរិទ្ធ ដែលត្រូវបានកាសែត The Cambodia Daily បញ្ឈប់ពីការងារដោយហេតុមានជំងឺធ្ងន់ធ្ងរ មិនអាចធ្វើការបាន, បានស្នើឱ្យកាសែត មួយនេះធ្វើការកែតម្រូវឡើងវិញ នូវអត្ថបទដែលចុះផ្សាយពាក់ព័ន្ធនឹងរឿងសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភថវិកាដើម្បីឱ្យ លោកព្យាបាលជំងឺសង្រ្គោះជីវិត ដោយបានដកស្រង់សម្តីរបស់លោកមួយឃ្លាថា៖ «ខ្ញុំមិនដឹងពីគំនិតរបស់គាត់ទេ ប៉ុន្តែនៅពេលគាត់បានដឹងពីប្រវត្តិរបស់ខ្ញុំ គាត់អាណិតអាសូរខ្ញុំ ហើយគាត់ក៏ជួយឧបត្ថម្ភខ្ញុំ»។
លោក សាំង សុឥន្ទរិទ្ធ បានចាត់ទុកថា ការយកពាក្យរបស់លោក ទៅចុះផ្សាយដែលបានរៀបរាប់នូវភាពសោកសង្រេងក្នុងជិវិតនឹងដំណើររឿង នៃសមាណចិត្តធំធេងរបស់អ្នកបានជួយលោក បែរជាកាសែតយកទៅឆ្នៃសរសេរតែមួយឃ្លាខ្លី តាមគំនិតមិនស្មោះត្រង់របស់ខ្លួន ដែលទង្វើបំភ្លៃនេះធ្វើ ឱ្យប្រាសចាកខ្លឹមសារដើម ខុសពីការពិតនូវសម្តីរបស់លោកទាក់ទង នឹងការជួយថវិកាចំនួន២ម៉ឺនដុល្លារ ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលមានចិត្តសប្បុរសយ៉ាងជ្រាលជ្រៅថ្លៃថ្លា ជួយសង្រ្គោះជីវិតរបស់លោក។
លោក សាំង សុឥន្ទរិទ្ធ បានស្នើឱ្យកាសែតនេះកែតម្រូវឡើងវិញ ដោយសរសេរថា៖ «ខ្ញុំ (សាំង សុឥន្ទរិទ្ធ) បានធ្វើលិខិតគោរពស្នើសុំ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។ ពេលសម្តេចទាំងទ្វេ បានដឹងពីប្រវត្តិរបស់ខ្ញុំ គាត់អាណិតអាសូរខ្ញុំ ហើយសម្តេចទាំងទ្វេក៏បានជួយថវិកាដ៏ច្រើននេះដើម្បីឱ្យខ្ញុំ បានយកទៅព្យាបាលជំងឺដ៏រាំរ៉ៃរបស់ខ្ញុំ។ ខ្ញុំចាត់ទុកថា ការជួយរបស់សម្តេចទាំងទ្វេចំពោះខ្ញុំ គឺជាឱសថទិព្វ និងការលើកទឹកចិត្តធំធេងណាស់ ឱ្យខ្ញុំបានរស់តទៅទៀត។ នេះជាគុណធម៌ដ៏មានតម្លៃធំធេងណាស់សម្រាប់ជីវិតខ្ញុំ»។
នេះជាលិខិតបដិសេធរបស់ លោក សាំង សុឥន្ទរិទ្ធ៖