(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧នេះ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញលោកស្រី ស៊ លីនណា ប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានប្រកាសសាលក្រមលើរឿងក្តី កូនប្រុសបង្កើតផឹកស្រាស្រវឹង រំលោភសេពសន្ទវៈម្តាយ រហូតបានសម្រេច ដាក់ពន្ធនាគារ១០ឆ្នាំ។
ជនជាប់ចោទឈ្មោះ យឹម ហួរ អាយុ៤៧ឆ្នាំ ស្នាក់នៅផ្ទះលេខ២១៧ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ សារភាពថា ខ្លួនពិតជាបានរំលោភម្តាយពិតមែន ដោយពេលនោះខ្លួនស្រវឹង ហើយបញ្ជាក់ថា ខ្លួនពីមុនក៏ធ្លាប់ប្រើប្រាស់ គ្រឿងញៀនដែល។
ជនរងគ្រោះជាម្តាយបង្កើត អាយុ៧០ឆ្នាំ ដែលហេតុការណ៍នេះ បានកើតឡើងក្នុងអំឡុង ឆ្នាំ២០១០ មកម្ល៉េះ ប៉ុន្តែដោយសារ ជនត្រូវចោទមិនរាងចាល និងមិនព្រមកែខ្លួន ថែមទាំងអុកឡុក គំរាមកំហែង ក្នុងក្រុមគ្រួសារ ទើបត្រូវសាច់ញាតិ និងម្តាយបង្កើតសម្រេចចិត្តប្តឹងសមត្តកិច្ចឲ្យចាប់ខ្លួន កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦៕