(ព្រះវិហារ)៖ មន្ត្រីកាំកុងត្រូលខេត្តព្រះវិហារ សហការណ៍ជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរស្រុកគូលេន បានចុះត្រួតពិនិត្យ គុណភាពទំនិញ នៅផ្ទះលក់ទំនិញនានា ស្ថិតក្នុងភូមិស្រយ៉ង់ ឃុំស្រយ៉ង់ ស្រុកគូលេន ខេត្តព្រះវិហារ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ម្សិលមិញនេះ។
នៅក្នុងប្រតិបត្តិការនោះ មន្ត្រីកាំកុងត្រូលខេត្តព្រះវិហារ បានរកឃើញ ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាព មួយចំនួន កំពុងដាក់តាំងលក់ដូចជា៖ ទឹកស៊ីអ៊ីវខាប់ទម្ងន់ ៣,៧៦គីឡូក្រាម ទឹកម្ទេសទម្ងន់១,១១គីឡូក្រាម ទឹកត្រីចំណុះ ២,៧លីត្រ ទឹកស៊ីអ៊ីវចំណុះ ២៥,២៧៥លីត្រ ផ្សិតកំប៉ុងទម្ងន់១,៧គីឡូក្រាម។
ទំនិញខាងលើនេះ មន្ត្រីកាំកុងត្រូលខេត្តព្រះវិហារ និងកម្លាំងសមត្ថកិច្ច បានដកហូត និងដុតកំទេចចោលរួចរាល់ហើយ៕