(ភ្នំពេញ)៖ បេក្ខភាពឈរឈ្មោះក្រុមប្រឹក្សាសង្កាត់របស់ គណបក្សសង្រ្គោះជាតិ (CNRP) នៅសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ២រូបទៀត ម្នាក់ឈរនៅលេខរៀងទី៨ និងម្នាក់ទៀតឈរនៅលេខរៀងទី១០ បានប្រកាសលាឈប់ និងដើរចេញពីគណបក្សប្រឆាំងមួយនេះ ដោយសារតែពួកគេ លែងមានជំនឿ លើការដឹកនាំរបស់គណបក្សមួយនេះតទៅទៀត។ នេះបើយោងតាមពាក្យស្នើសុំលាលែង ពីគណបក្សសង្រ្គោះជាតិរបស់លោក ឡេង ម៉ៅ អាយុ៥០ឆ្នាំ ជាបេក្ខជនឈរឈ្មោះ ក្រុមប្រឹក្សាសង្កាត់ទំនប់ទឹក លេខរៀងទី៨ និងលោក ទិត សុរិរិទ្ធ អាយុ៤៨ឆ្នាំ ជាបេក្ខភាពឈរឈ្មោះ ក្រុមប្រឹក្សាសង្កាត់ទំបន់ទឹក លេខរៀងទី១០ ដែលបានដាក់ជូនទៅប្រធានគណបក្សសង្រ្គោះជាតិ ហើយអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧នេះ។
បេក្ខភាពឈរឈ្មោះ ក្រុមប្រឹក្សាសង្កាត់ទំនប់ទឹក គណបក្សប្រឆាំងទាំងពីររូបនេះ ក្រៅពីលើកឡើងពីបញ្ហាផ្ទាល់ខ្លួន ពួកគេបានបញ្ជាក់ថា មិនមានជំនឿលើគោលការណ៍ ការដឹកនាំរបស់គណបក្សសង្រ្គោះជាតិ និងមើលឃើញថា គណបក្សមួយនេះ មិនអាចការពារផលប្រយោជន៍ ដលើក្រុមគ្រួសាររបស់ពួកគេ ដល់សង្គមជាតិ និងប្រជាពលរដ្ឋបានឡើយ។
សូមបញ្ជាក់ថា មុនពេលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ គណបក្សសង្រ្គោះជាតិ បានផ្ទុះជម្លោះរវាងក្រុមបេក្ខភាព ដែលឈរឈ្មោះ នៅមូលដ្ឋានយ៉ាងច្រើនរហូតធ្វើឲ្យបេក្ខជន ដែលត្រូវឈរឈ្មោះជាច្រើននាក់ បានបន្តចាកចេញ និងចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។
សូមអានខ្លឹមសារលម្អិត របស់បេក្ខភាពឈរឈ្មោះរបស់ គណបក្សសង្គ្រោះជាតិខាងក្រោមនេះ៖