(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧នេះ មជ្ឈមណ្ឌលកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះ បានរៀបចំពិធីគោរពវិញ្ញាណក្ខន្ត សពទាហានកម្ពុជា៤នាក់ ដែលពលីជីវិតក្នុងពេលបំពេញបេសកកម្ម នៅប្រទេសអាហ្រ្វិកកណ្តាល។
ពិធីគោរពវិញ្ញាណក្ខន្តនេះ ក៏មានការចូលរួមដោយតំណាងស្ថានទូតមួយចំនួន ប្រចាំនៅកម្ពុជាផងដែរ។ ជាមួយគ្នានេះ លោក សែម សុវណ្ណី អគ្គនាយកនៃ មជ្ឈមណ្ឌលកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះ ក៏នឹងរៀបចំសន្និសីទមួយដែរ ពាក់ព័ន្ធនឹងមរណភាពរបស់ទាហានមួកខៀវ៤នាក់ខាងលើនេះ នៅទីស្នាក់ទួលគោក។
សូមបញ្ជាក់ថាទាហានមួកខៀវកម្ពុជា៤រូបនោះ បានពលីជីវិតនៅប្រទេសអាហ្រិ្វកកណ្តាល បន្ទាប់ពីមានការវាយប្រហារដោយ ក្រុមឧទ្ទាមទៅលើក្បួនយុទ្ធ ដំណើររបស់កម្លាំង Minusca របស់អង្គការសហប្រជាជាតិ កាលពីយប់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧។ ក្នុងនោះរួមមាន៖ លោកពលបាលឯក (ឋានន្តរស័ក្តពិតប្រាកដ អនុសេនីយ៍ទោ) អ៊ឹម សំ បុគ្គលិកបើកបរ ប៊ុលដូស៊ែរ, លោកអនុសេនីយ៍ត្រី ស៊ាន នរិន្ទ (ព្រិន្ទបាលទោ) ជំនួយការត្រួតពិនិត្យគុណភាព, លោកពលបាលឯក មុំ តុលា (ព្រិន្ទបាលទោ) ជំនួយការបើកបរអ៊ិស្ការវ៉ាទ័រ និង លោកអនុសេនីយ៍ត្រី ម៉ៅ អេង (អនុសេនីយ៍ឯក) បុគ្គលិកពេទ្យផងដែរ៕