(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញលិខិតផ្ញើទៅកាន់ អភិបាលរាជធានី-ខេត្តទាំងអស់ ដោយបានជំរុញឲ្យអនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ស្តីពីការលុបការបង់ថ្លៃចំពោះពលរដ្ឋលក់ដូរតាមកញ្ច្រែង កញ្ចើ ល្អី ឲ្យមានប្រសិទ្ធភាព និងដោះស្រាយបាតុភាពនានាតាមទីផ្សារឲ្យបាន ឆាប់រហ័ស កុំឲ្យប្រជាពលរដ្ឋ អាជីវករ មានការថ្នាំងថ្នាក់ចិត្ត។
បើតាមលិខិតរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ការជំរុញនេះ ធ្វើឡើងបន្ទាប់ពីរកឃើញថា នៅមានបាតុភាពមួយចំនួន នៅតាមផ្សារ មានភាពយឺតយ៉ាវ នៅមិនទាន់ដោះស្រាយ ផ្ទុយពីសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល៕
សូមអានលិខិតរបស់ ទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុទាំស្រុង៖